កម្ពុជា​បន្ត​បញ្ជូន​ទ័ព​ក្រោម​ឆ័ត្រ​ អ​.ស​.ប​ ១៥២​នាក់​ ទៅ​ប្រទេស​ស៊ូ​ដង់​ខាង​ត្បូង​

Cambodia News

ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៤ មេសា ២០១៣ នេះ​​​​ មន្រ្តី​ជាន់​ខ្ពស់​ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប) បាន​ធ្វើ​ពិធី​ជូន​ដំណើរ​កង​ទ័ព​របស់​ខ្លួន​ចំនួន​១៥២​នាក់​ដែល​ត្រូវ​ បញ្ជូន​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ក្រោម​ការ​គ្រប់​គ្រង​របស់ អ.ស.ប​ ដើម្បី​រក្សា​សន្តិភាព។

ថ្លែង​នៅ​ក្នុង​ពិធី​ជូន​ដំណើរ​នៅ​ឯ​អាកាស​យាន​ដ្ឋាន​ យោធា​ នាយ​ឧត្តម​សេនីយ៍​ ទៀ ​បាញ់​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​គូស​បញ្ជាក់​គោល​ការណ៍​សំខាន់ៗ​ ៣​ ចំណុច​ក្នុង​ចំណោម​ គោល​ការណ៍​ជា​ច្រើន​ នៃ​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព ​ក្រោម​ក្របខណ្ឌ​ អ.ស.ប ដើម្បី​ផ្តាំផ្ញើ​ដល់​កងទ័ព​កម្ពុជា។

គោល​ការណ៍​ទី​១-​ផ្ទុយ​ពី​ការកម្ទេច ​បំផ្លាញ ឬ​ធ្វើឲ្យ​ខូចខាត​ហេដ្ឋា​រចនាសម្ព័ន្ធ ​យោធា​ត្រូវ​ការ​ពារ​ ជួស​ជុល ​និង​កសាង​ ​ទី២-​ផ្ទុយ​ពី​ការ​កម្ទេច​ ឬ​ធ្វើឲ្យ​របួស​ ពិការ​ សត្រូវ​ យោធា​ត្រូវ​ការពារ​ និង​សង្គ្រោះ​ជីវិត​មនុស្ស និង​គោលការណ៍​ និងទី៣-​ផ្ទុយ​ពី​ការវាយ​លុក​ យោធា​មាន​សិទ្ធិ​ត្រឹម​តែ​ការពារ​ខ្លួនប៉ុណ្ណោះ។​

កង​ទ័ព​ កម្ពុជាដែល​ត្រូវ​ បញ្ជូន​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ទាំង​១៥២ ​នាក់​ នោះ​រួម​មាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ លេខ​ ៧១១​ និង​ពេទ្យ​កម្រិត ២​ លេខ​ ៨០៨​ ដែល​ក្នុង​នោះ ​មាន​ស្រី ១០​ នាក់​ផង​ដែរ៕

ទ័ពក្រោមឆ័ត្រ អ.ស.ប ១៥២នាក់ ដែលត្រូវបន្តបញ្ជូន ទៅប្រទេសស៊ូដង់ខាងត្បូង ។
ទ័ពក្រោមឆ័ត្រ អ.ស.ប ១៥២នាក់ ដែលត្រូវបន្តបញ្ជូន ទៅប្រទេសស៊ូដង់ខាងត្បូង ។

Related Articles

Back to top button
Close
Close