គ.ជ.ប​ មិន​ទុក​ចិត្ត​លើល​ទ្ធផល​ខុសគ្នា​នៃ​បញ្ជី​សវ​នកម្ម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​

Cambodia News

ភ្នំ​ពេញ​៖ នៅ​​ព្រឹក​​ថ្ងៃ​​​ទី​​០៣ ខែ​​មេសា​​នេះ ក្នុង​កិច្ចប្រជុំ​ការងារ​របស់​គណៈ​បញ្ជា​កា​រ​​សន្តិ​សុខ​​អចិន្ត្រៃយ៍ សម្រាប់​​ការ​បោះ​ឆ្នោត ជ្រើសតាំង​​តំណាង​រាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ នៅ​​ក្រសួង​​មហា​ផ្ទៃប្រធាន ​គ​.​ជ​.​ប លោក អ៊ឹម សួស្តី​ បាន​លើកឡើងថា គណៈ ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) បង្ហាញ​ជំហរ​មិន​ជឿ​ទុកចិត្ត​លើ​បញ្ជី​សវនកម្ម​ឈ្មោះ​អ្នកបោះឆ្នោត របស់​អង្គ​ការ​​សង្គម​​ស៊ីវិល​​ពីរ​​ក្រុម បន្ទាប់ពី​រក​ឃើញ​​ថា លទ្ធផល​​នៃ​បញ្ជី​​ទាំងពីរ​​នោះ​មិន​ដូចគ្នា​។​

កិច្ច​ប្រ​ជុំ​ការ​ងារ​របស់គ​ណៈ​បញ្ជា​ការ​សន្តិ​សុខ​អចិន្ត្រៃយ៍ ​សម្រាប់​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិ​កាល​ទី៥​ ឆ្នាំ​២០១៣​ ។
កិច្ច​ប្រ​ជុំ​ការ​ងារ​របស់គ​ណៈ​បញ្ជា​ការ​សន្តិ​សុខ​អចិន្ត្រៃយ៍ ​សម្រាប់​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិ​កាល​ទី៥​ ឆ្នាំ​២០១៣​ ។

សង្គម​ស៊ីវិល​ពីរ​ក្រុម​នោះ មាន​អង្គការ​ចំនួន​បួន គឺ​អង្គ​ការ​​ឃ្លាំ​មើល​​ការ​បោះឆ្នោត ហៅ​កាត់​ថា និចហ្វិច វិទ្យា​សា្ថនជាតិ​ប្រជា​ធិប​​តេយ្យ NDI អង្គការ CAS និង​អង្គការ​​ខុមហ្វ្រែល​។

លោក អ៊ឹម សួស្តី មានប្រសាសន៍ថា ការ​ធ្វើ​បញ្ជី​សវនកម្ម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ពីរ​​ក្រុម​ នោះ ធ្វើឡើង គឺ​ដើម្បី​ព្យាយាម​​បូក​​បន្ថែម​​ការ​ដាក់​បន្ទុក ខណៈ​មាន​មតិ​ច្រើន​មិន​ចង់​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​តែ​ប៉ុណ្ណោះ​។

ជាមួយគ្នានេះ របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ខុម​ហ្វ្រែល​កម្រាស់​៥៨​ទំព័រ ចេញ​ផ្សាយ​ក្នុង​​ខែ​​មេសា​​នេះ បង្ហាញ​ថា ​គ​.​ជ​.​ប មាន​​កំហុស​នៅពេល​ធ្វើ​វិសោធនកម្ម​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​​១​លាន​២​សែន​​៥​ម៉ឺន​​​នាក់ បាត់​ឈ្មោះ​។ របាយការណ៍ ក៏​បាន​រក​ឃើញ​ដែរ​ថា ​គ​.​ជ​.​ប បាន​ចុះឈ្មោះ​លើស​ចំនួន​ពិត​ជាក់ស្តែង​ចំនួន​៣​សែន​៕

Related Articles

Back to top button
Close
Close