អគ្គិភ័យ​សាលា​អ៊ិស្លាម​មួយ​នៅ​ក្រុង​ Yangon អាច​បញ្ឆេះ​អំពើហិង្សា​សាសនានៅ​មីយ៉ាន់​ម៉ា​​ថែមទៀត

មាន​ការបារម្ភ​ថា អគ្គិភ័យ​កាលពីយប់​មិញ ​នៅ​សាលា​រៀន​អ៊ិស្លាមមួយ​​នៅ ក្នុង​ក្រុង Yangon ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​​បាត់បង់ជីវិតនោះ អាចបញ្ឆេះ​ឲ្យមាន​អំពើហិង្សា​ថែមទៀត​រវាង​ពុទ្ធ​សាសនិក និង​អ៊ិស្លាម​សាសនិក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​។

អគិ្គភ័យ​​ដែល​បាន​​ឆេះ​បំផ្លាញ​សាលា​រៀន​​អ៊ិស្លាម​មួយ​កន្លែង​​នៅ​ជាប់​ព្រះ វិហារ​អ៊ិស្លាម​បាន​សម្លាប់​​ក្មេង​ប្រុស ១៣​នាក់។

ក្មេង ​ប្រុសទាំងនោះ​បាន​ថប់​ដង្ហើម​ស្លាប់​​ ដោយពួកគេ​មិនអាច​​ចេញពី​​កន្លែង​ស្នាក់​អាស្រ័យ​នៅក្នុង​បរិវេណ​សាលា​រៀន ដែល​បាន​ជាប់​សោ ព្រោះ​តែ​ការ​រឹត​បន្តឹង​សន្តិសុខ​ដោយសារ​មានការ​បារម្ភ ក្រោយពី​មាន​អំពើហិង្សា​នាពេល​ថ្មីៗ​នេះ​ប្រឆាំងនឹង​​អ៊ិស្លាម​សាសនិក។

ប៉ូលិស ​និយាយ​ថា ​អគ្គិភ័យបាន​ចាប់ផ្ដើម​ឡើង ដោយសារ​កំហុស​ចរន្ត​អគ្គិសនី ក៏​ប៉ុន្តែ អំពើ​ហិង្សា​សាសនា​នាពេល​ថ្មីៗនេះ បាន​ជំរុញ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ថា អគ្គិភ័យនេះ​អាច​ជា​​​អំពើ​ធ្វើ​ឡើង​ដោយ​ចេតនា។

មានការបញ្ជូន​ប៉ូលិសកុបកម្ម​​ទៅកាន់​កន្លែង​នៅ​ក្បែរ​​ទីតាំង​​ដែលមាន​ភ្លើង​ឆេះ។

សូម​ជម្រាបថា ការបះបោរ​ប្រឆាំងនឹង​អ៊ិស្លាម​សាសនិក​នាពេល​ថ្មីៗនេះ​​បាន​សម្លាប់​​​មនុស្ស​ជាង​៤០​នាក់​​រួច​ទៅហើយ នៅ​ប៉ែក​កណ្ដាល​នៃ​ប្រទេស​មីយ៉ាន់​ម៉ា​។

មានការបារម្ភ​ថា ​​អំពើហិង្សា​សាសនានេះ​អាច​ឆាបឆេះ​រាលដាល​ដល់​ទីក្រុង​ធំៗ​ដទៃទៀត​នៅ​ក្នុង​ប្រទេសនេះ៕(Radio Australia)

Related Articles

Back to top button
Close
Close