សមត្ថ​កិច្ច​ចុះ​ឆែក​ឆេរ​បន្ទប់​សណ្ឋា​គារ​មិត្ដ​ភាព​ឃាត់​ខ្លួន​ជន​សង្ស័យ​ ២​នាក់​

Cambodia News

ភ្នំពេញ​ ៖​  កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែមេសា​ ​​ សមត្ថកិច្ច​បាន​​ ​​ចុះ​ឆែកឆេរ​បន្ទប់​នៃ​សណ្ឋាគារ​  មិត្ដភាព​នៅ​បន្ទប់​លេខ​២១៣​ ជាន់​ទី​២​ ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​​ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ១ឈ្មោះ​ សាប់​ ចាវ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ និង​ ២ឈ្មោះ​ ដុ​ង​ ស៊ី​ជុន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​និស្សិត​ រស់នៅ​ភូមិ​រា​ជានុ​កូ​ល​ សង្កាត់​-​ក្រុង​ខេត្ដ​ ស្ទឹង​ត្រែង​ ។​

សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​ឆែកឆេរ​បន្ទប់​នៃ​សណ្ឋាគារ​  មិត្ដភាព​ សង្ស័យ​ថា​មាន​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ ដែល​ដឹកនាំ​ដោយ​លោក​ បែន​ រ័​ត្ន​ ស្នងការ​រង​ស្នងការដ្ឋាន​នគរបាល​រាជ​ ធានី​ភ្នំពេញ​ និង​តំណាង​អយ្យការ។​

បើ​ទោះជា​មាន​ករណី​ឃាត់ខ្លួន​ ជនសង្ស័យ​២​រូប​ខាងលើ​អាច​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ ប៉ុន្ដែ​មក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់​មាន​ព័ត៌មាន​លំអិត​ណាមួយ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​បង្ខាំង​ ឬ​មួយ​យ៉ាងណា​នោះ​ឡើ​យ​ ដោយ​ឋិត​ក្នុង​ ការ​សាកសួរ​និង​ស៊ើបអង្កេត​ពី​សមត្ថកិច្ច​៕ ហេង នាង​

1

Related Articles

Back to top button
Close
Close