​​ម៉ូតូ​បុក​ម៉ូតូ​ រង​របួស​ធ្ងន់​ម្នាក់​ ស្រាល​ ២​នាក់​

Cambodia News

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី០២ ខែមេសា​ ជនរងគ្រោះម្នាក់ រង​របួស​សន្លប់ស្តូកស្តឹង និង២នាក់ទៀត រងរបួស ស្រាល ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅគ្លីនិក ឯកជន ក្រោយពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ រវាងម៉ូតូបុកនឹងម៉ូតូ​ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៤ ទល់មុខបូរីមនោរម្យ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ប៊ូ សុខរ៉ាត ភេទប្រុស អាយុ ៣៤ ឆ្នាំ មានមុខរបរ ជាសន្តិសុខ ក្រុមហ៊ុន ឯកជនជីបម៉ុង រងរបួសបែកក្បាលសន្លប់ឈឹង នៅនឹងកន្លែង រស់នៅភូមិត្រពាំងកំបោ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៦ ពាក់​ស្លាក​លេខ​ភ្នំពេញ1L-7845 ជិះក្នុងទិសដៅ ពីលិចទៅកើត ចំណែកឯម៉ូតូបង្ក ម៉ាកសេ ១២៥ ស៊េរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-2462 ជិះគ្នាពីរនាក់ ពុំត្រូវបានគេស្គាល់អត្ត សញ្ញាណ រង​របួស​ស្រាល បន្ទាប់ពីកើតហេតុ ត្រូវបាន រថយន្ត សង្គ្រោះឯកជន ដឹកយកទៅសង្គ្រោះ នៅគ្លី​និក​ឯក​ជនទាំងពីរនាក់ ។

មុនពេលកើតហេតុ គេឃើញម៉ូតូវីវ៉ាជិះម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត លុះដល់ កន្លែង​កើត​ហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកសេ ១២៥ ជិះគ្នា ២នាក់ ក្នុងទិសដៅពីកើតទៅលិច ក៏បាន បត់​ផ្លូវ ក្នុងគោលបំណងចូលទៅក្នុងបូរីសែនមនោរម្យ ក៏បានបុកជាមួយម៉ូតូវីវ៉ា យ៉ាង​ពេញ​ទំហឹង​តែម្តង​ទៅ បណ្តាល ឲ្យ មនុស្សទាំង ៣ នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីកើតហេតុ ត្រូវ​បាន​រថ​យន្ត​ឯក​ជន ដឹកជនរង គ្រោះពីរនាក់យកទៅសង្គ្រោះ ចំណែកឯជនរងគ្រោះម្នាក់ទៀត រងរបួសធ្ងន់ ត្រូវ​បាន​រថយន្តសង្គ្រោះ របស់អង្គ ភាព ៧១១ កងពលតូចលេខ ៧០ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល់​ម៉ែត។

ចំណែកឯម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាល ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីរង់ ចាំភាគីទាំងសង្ខាង ចូលខ្លួនទៅដោះស្រាយ គ្នាតាម ផ្លូវច្បាប់ ៕ ហេង នាង

12

Related Articles

Back to top button
Close
Close