លោក ឆាំង យុ ចង់ឲ្យ​ស្ថាបត្យករខ្មែរសាង​សង់រូបសំណាក​ ឬស្តូប​រំឭកដល់អ្នក​កាសែត

ភ្នំពេញ: នៅ​​ថ្ងៃ​ទី​១៩ ​​មីនា​ ​២០១២ លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ជា​ស្ថាប័ន​ប្រមូល​ចងក្រង​ឯកសារ​សម័យ​ខ្មែរក្រហម បាន​សរសេរ​លិខិត​មួយច្បាប់​ជូន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​សុំ​ចូលរួម​យោបល់ អំពី​ការសង​សង់​រូបសំណាក ឬ​ស្តូប ដើម្បី​រំឭក​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន ក្នុង​អំឡុង​សង្គ្រាម នៅ​កម្ពុជា ចន្លោះពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥​។​

​លោក ឆាំង យុ បាន​លើកឡើង​ថា រូប​សំណាក ឬ​ស្តូប ដើម្បី​រំឭក​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​បាន​ស្លាប់ គួរតែ​រចនា​ឡើង ដោយ​ស្ថាបត្យករ​ខ្មែរ តាមរយៈ​ការ​ប្រកួត​ប្រជែង​​ស្នាដៃ​។ គំនិត​នេះ នឹង​ជួយ​លើកតម្កើង​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ និង​លើកទឹកចិត្ត​ឲ្យ​ស្ថាបត្យករ​ទាំងឡាយ ចេះ​ច្នៃប្រឌិត​ខ្ពស់ និង​ជា​ម្ចាស់​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​

​យ៉ាងហោចណាស់ មាន​អ្នកកាសែត​កម្ពុជា និង​អ្នកកាសែត​បរទេស​ប្រមាណ ៣៧ នាក់ ត្រូវ​បាន​សម្លាប់ និង​បាត់​ខ្លួន ក្នុងពេល​បំពេញ​បេសកកម្ម នៅ​ប្រទេស​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥​។ ក្នុងនោះ មាន​ជាអាទិ៍ អ្នកកាសែត​ជនជាតិ​ជប៉ុន ស្លាប់​ច្រើន​ជាង​គេ រហូត​ដល់​ទៅ ១០ នាក់ បារាំង ៨ នាក់ អាមេរិក ៧ នាក់ និង​អ្នកកាសែតកម្ពុជាចំនួន ៤ នាក់​៕​

Related Articles

Back to top button
Close
Close