តុលាការ​កំពូល​​ឥណ្ឌា​​បដិសេធ​សិទ្ធិ​ប៉ាតង់​នៃ​ឱសថ​ព្យាបាល​ជំងឺ​មហារីក​ប្រភេទ​ថ្មី​​​ Glivec

បណ្ដា​ ក្រុម​អ្នក​ថែទាំ​សុខភាព​មួយ​ចំនួន​បាន​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​របស់ ​តុលាការ​កំពូល​នៃ​ប្រទេស​ឥណ្ឌា​ដែល​បាន​បដិសេធ​ចំពោះ​ពាក្យ​សុំ​ធ្វើ​ឡើង​ ដោយ​ក្រុមហ៊ុន​ប្រទេស​ស្វ៊ីស​ឈ្មោះ​ Novartis ​សម្រាប់​ការពារ​សិទ្ធិ​ប៉ាតង់​នៃ​ឱសថ​ព្យាបាល​ជំងឺ​មហារីក​ប្រភេទ​ថ្មី​មាន ​ឈ្មោះ​ថា​ Glivec។

សិទ្ធិ​ប៉ាតង់​នៃ​ឱសថ​អាចនឹងការពារមិនឲ្យមានការផលិតឱសថ​ដូច​គ្នានេះ​ដោយតម្លៃថោក។

តុលាការ ​កំពូល​ឥណ្ឌា​បា​ន​ឲ្យ​ដឹង​ថា​ ឱសថ​ថ្មី​​​ឈ្មោះ Glivec សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ គឺពុំ​​មាន​លក្ខណៈ​​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ប៉ាតង់​តាម​ ច្បាប់​របស់​ប្រទេស​ឥណ្ឌា​ ដោយសារ​ឱសថ​ថ្មី​នេះ​មិន​មាន​ភាគ​ខុសប្លែក​គ្នា​ខ្លាំង​ទៅ​នឹង​ឱសថ​ដែល​ផលិត ​នៅ​ពេល​មុន​នោះទេ​។​

ថ្នាំ ​Glivec ​មាន​តម្លៃ​រាប់រយ​ដុល្លារ​ក្នុង​ការ​ព្យាបាល​មួយ​លើក​ៗ។ ​ក៏​ប៉ុន្តែ​ថ្នាំ​នេះ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥ​ណ្ឌា​គឺអាច​លក់​ចេញ​ ក្នុង​តម្លៃ​មួយ​យ៉ាង​ទាប​។​ ទីភ្នាក់ងារ​ជំនួយ​នៃ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​និ​យាយ​ថា​ ការ​សម្រេច​របស់​តុលាការ​នេះ​នឹង​ជួយ​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់​នៅ​ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ ព្រោះ​វា​មាន​ន័យ​ថា​ ​ក្រុម​ហ៊ុន​​ផលិត​ឱសថ​អាច​បន្ត​ផលិត​ថ្នាំ​ដែល​មាន​តម្លៃ​ថោក​មាន​គុណភាព​​ ដូចគ្នា​នឹង​ថ្នាំ​ Glivec នេះ​។​

ក្រុមហ៊ុន ​ឱសថ​ Novartis ​ដែល​ផលិត​ថ្នាំ​ Glivec ​និយាយ​ថា​ ការ​សម្រេច​របស់​តុលា ការ​នេះ​នឹង​មិន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ផ្តួច​ផ្ដើម​ ផលិត​ឱសថ​ថ្មី​ទៅ​ថ្ងៃ​អនាគត ឡើយ​៕ (Radio Australia)

Related Articles

Back to top button
Close
Close