អូស្ត្រាលីនឹងពិភាក្សាជាមួយចិនស្ដីពីការបន្ថែមទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង
លោក Bob Carr រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមានប្រសាសន៍ថា លោកមានផែនការលើកឡើងនូវបញ្ហាស្ដីពីប្រទេសកូរ៉េខាងជើងជាមួយនឹង សមភាគីចិនរបស់លោក នៅក្នុងឱកាសដែលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅ ក្នុងសប្ដាហ៍នេះ។
ប្រទេសអូស្ត្រាលីកំពុង ពិចារណាក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ក្រោយពីប្រទេសកូរ៉េខាងជើងបានប្រកាសថានឹងត្រឡប់ទៅកាន់ស្ថានភាព មានសង្គ្រាមជាមួយនឹងប្រទេសកូរ៉េខាងត្បូងវិញ។
លោក សមាជិកព្រឹទ្ធសភា Bob Carr មានប្រសាសន៍ថា ទណ្ឌកម្មមួយចំនួនអាចនឹងផ្ដោតទៅលើទំនាក់ទំនងហិរញ្ញវត្ថុ និងពាណិជ្ជកម្មជាមួយនឹងរបបគ្រប់គ្រងប្រទេសនេះ។
លោក រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមានប្រសាសន៍ប្រាប់វិទ្យុ ABC ថា ប្រទេសចិនមានប្រភពព័ត៌មានច្រើនជាងគេពីប្រទេសកុម្មុយនីស្តកូរ៉េ ខាងជើង ហើយអូស្ត្រាលីនឹងស្វាគមន៍ចំពោះការផ្ដល់ព័ត៌មាននានាក្នុងបញ្ហា នេះ៕ (Radio Australia)