នាយក​រដ្ឋ​មន្ត្រី​អំពាវ​នាវ​ ដល់​បក្ស​ន​យោ​បាយ​ រៀប​ចំស្លាក​ឲ្យ​រឹង​មាំ​

Cambodia News

ភ្នំពេញ៖ ថ្លែងនៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នា​​ព្រឹក​ថ្ងៃទី០២ ​មេសា ​​២០១៣​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើ​ការ​អំ​ពាវនាវ​ជា​សា ធារណៈ ដល់​បណ្ដា​គណបក្ស​នយោបាយ​ទាំងអស់  រៀបចំ​ស្លាក​យីហោ​សម្រាប់​ឃោស​នា​របស់​ខ្លួន​ឲ្យបាន​រឹងមាំ ។

លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា ។
លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា ។

ជាមួយគ្នានោះ​ដែរ​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​​ថា ការឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​នា​ពេល​ខាង​មុខ​គឺ​ឈរ​នៅលើ​បរិយាកាស​ស្មើភាព ​គ្នា និង យុត្តិធម៌ ។ ដោយ​លោក​បាន​ប្រាប់​ទៅ​ក្រុម​សត្ថកិច្ច ឲ្យ​រក្សា​ការពារ​សណ្ដាប់ធ្នាប់​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​បោះឆ្នោត ប្រព្រឹត្ត​ន​ទៅ​ដោយ​រលូន ចៀសវាង​ការ លាប​ពណ៌ បង្កាច់បង្ខូច​គ្នា ។​

​​​ទាក់ទង​ការតម្លើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ ដែល​ថា​ចាប់ពី​អាណ្តតិ​ក្រោយ​ទៅ​ការតម្លើង​ប្រាក់ខែ​ត្រូវធ្វើតាម​កំណើន​ សេដ្ឋកិច្ច​របស់​កម្ពុជា ។ ពោល​គឺ​មិន​អនុវត្ត​ន៏​តាម​គោ ល ​ការ​តម្លើង​២០​ភាគរយ ដែល​ធ្លាប់បាន​ធ្វើ​ជា​រៀង​រាល់​​ឆ្នាំ​នោះ​ទៀត​ទេ ។ ចំណែក​រឿង​តម្លើង​ប្រាក់ខែ​គោល​ដ៏​ចម្រូងចម្រាស​ដល់​កម្មក​រ ត្រូវបាន​លោក នា យ ក រដ្ឋមន្ត្រី លើកឡើងថា នឹង​មាន​ការ​ពិភាក្សា​គ្នា​ជា​លក្ខណ​ត្រីភាគី​នា​ពេល​ក្រោយ ៕

Related Articles

Back to top button
Close
Close