មន្ដ្រី​ក្រសួង​បរិស្ថាន​ស្រ​វឹង​បើក​រថ​យន្ដ​ទៅ​បុក​ក្រុម​ហ៊ុន​លក់​គ្រឿង​សង្ហា​រឹម​

Cambodia News

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៣​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែមេសា ស្ដ្រី​ម្នាក់​ដែល​គេ​ដឹង​ថា​ បម្រើ​​ការងារ​នៅ​ក្រសួងបរិស្ថាន​ បាន​បើក​រថ​យន្ដ​បង្ក​គ្រោះថ្នាក់​ចរាចរ​បុក​ដើម​ក្ងោក​ ហើយ​បន្ដ​ទៅ​បុក​ទ្វារ​ក្រុមហ៊ុន​លក់​គ្រឿង​សង្ហា​រឹម​មួយនៅផ្ទះ​លេខ​ 7D,​ 8D​ នៅ​តាម​មហាវិថី​សហព័ន្ធ​​​​រុ​ស្ស៊ី​ ឋិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ទើប​រថយន្ដ​ទៅ​ មុខ​លែង​រួច​ ដោយសារ​សារ​ស្រវឹងស្រា។​​

តាម​ប្រភព​ពី​នគរបាល​ចរាចរ​ដែល​ចុះ​ វាស់វែង​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ រថយន្ដ​បង្ក​ម៉ា​កតា​កូ​ម៉ា​ កាម​រី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-6335​ បើកបរ​ដោយ​ឈ្មោះ​ ទូច​ ល​ក្ខិ​ណា​ ភេទ​ស្រូ​ អាយុ​២៤​ឆ្នាំ​ ជាម​ន្ដ្រី​បម្រើ​ការងារ​នៅ​ ក្រសួងបរិស្ថាន​ មាន​ទីលំនៅ​ភូមិ​ត្រ​ញំ​ង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

ក្នុង​ហេតុការណ៍​នេះ​បង្ក​ឱ្យ​បាក់​ ដើម​ក្ងោក​១​ដើម​,​ ប្រាក់​ទ្វារ​រមូរ​១,​ ប្រេះ​សសរ​១​ និង​សម្ភារ​មួយ​ចំនួន​ទៀត​ ចំណែក​រថយន្ដ​ខូចខាត​ស្ទើរ​ទាំង​ស្រុង​ ៕ ហេង នាង

pheak-0434

Related Articles

Back to top button
Close
Close