កម្ពុជា-ចិន បន្តប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣នេះ ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និងចិនបានថ្លែងអះអាងរួមគ្នាពីការបន្តប្តេជ្ញាជំរុញទំហំពាណិជ្ជកម្ម ទ្វេភាគីឲ្យកើនដល់ ៥ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ត្រឹមឆ្នាំ២០១៧ ខណៈឆ្នាំ២០១២ កន្លងទៅនេះ ឲ្យសម្រេចបាន២ ពាន់លានដុល្លារ។
លោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ថ្លែងប្រាប់អ្នកកាសែតក្រោយពីជំនួបរវាងលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងលោក Shen Peiping អភិបាលរងខេត្តយូណាន។
លោក ឡុង វីសាឡូ បន្តថាលោក ហោ ណាំហុង បានជំរុញវិស័យបីដើម្បីបន្តពង្រីកការវិនិយោគបន្ថែម ក្នុងនោះមាន វិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសំណង់។ គិតត្រឹមឆ្នាំ២០១២នេះ ចិនបានមកវិនិយោគនៅកម្ពុជា ជិតទៅដល់ ៤ពាន់លានដុល្លារហើយ៕