បុរស​ម្នាក់​ផឹក​ ថ្នាំ​ហើយ​ រត់​ទៅ​ចង​ក​សម្លាប់​ខ្លួន​

Cambodia News

ភ្នំពេ​ញ​៖​ ​កា​ល​ពីវេ​លា​ម៉ោ​ង៩​និ​ង៣​០​នា​ទីយ​ប់​ ថ្ងៃ​ទី​២​៨ ​ខែ​មី​នា​ ​​បុ​រ​សម្នា​ក់​ ត្រូ​វ​បា​នគេ​ប្រ​ទះឃើ​ញ​ ​យក​ខ្សែ​អ​ង្រឹង​ ​ច​ង​កភ្ជា​ប់​ទៅ​ ​នឹង​ក្រ​វិលដែ​កពិតា​ន ​ឡៅតឿ ​​ស្ថិតនៅ​ក្នុង​ភូមិត្រពាំ​ងល្វា​ សង្កា​ត​កកា​ប ខណ្ឌ​ពោធិ៍សែ​នជ័យ​ ​ធ្វើឲ្យ​មាន ​ការភ្ញា​ក់ ​ផ្អើល ​ដល់អ្ន​កជិត​ខាង ​និងក្រុ​មគ្រួ​សារ។

​តាមសា​ច់ញាតិ​ រប​ស់ជនរ​ងគ្រោះ ​បានឲ្យ​ដឹងថា​ ជន​រងគ្រោះ​មានឈ្មោះ​ ពៅ ​ផល្លា​ ភេទ​ប្រុស ​អាយុជា​ង៤០​ឆ្នាំ មា​នមុខរ​បរជា​មន្ត្រី​យោ​ធា​ នៅខេ​ត្តកំព​ង់ស្ពឺ ​និងជួ​លធុង​បាស់ ​ស្នាក់នៅ​ផ្ទះជួល ​ក្នុងភូ​មិ ​សង្កាត់កើ​តហេតុ​ខាងលើ​  និ​ងមានប្រ​ពន្ធ ​ឈ្មោះ យ៉ា​ត ពិ​សី អា​យុ៤០ឆ្នាំ​ជាងដែ​រ ជាមេ​ផ្ទះ រ​ស់នៅជា​មួយគ្នា​។

ប្រព​ន្ធជន​រង​គ្រោះបាន​ ប្រាប់ន​គរបា​លឲ្យ ​ដឹងដែ​រថា ​មុនពេលកើ​តហេតុ​ប៉ុន្មាន​ថ្ងៃ ម​កហើយ​ជនរ​ងគ្រោះចេះតែ​និយាយ​ ពី​បញ្ហាចង់​សម្លាប់​​ខ្លួន ហើ​យនៅព្រឹ​កថ្ងៃកើ​តហេតុជ​នរង​គ្រោះ បា​នសុំម៉ូ​តូពីប្រ​ពន្ធ ​ដើម្បីទៅធ្វើ​អត្ត ​ឃាត់ស​ម្លាប់ ឲ្យ​ឆ្ងាយ ពី​ផ្ទះ ប៉ុ​ន្តែប្រពន្ធ​មិនឲ្យ ​លុះ​ដល់​ពេលកើ​ត ហេ​តុជនរ​ងគ្រោះ ​បានទៅ​ទិញថ្នាំ​ ដើម្បី​ផឹកស​ម្លាប់ ​ខ្លួន ហើ​យក្រុម​ គ្រួសារ​ បាន​ឃើញទាន់​រួច ​ក៏ដណ្តើម​យកទៅ​បោះចោល​ ពេលនោះ​ជន ​រងគ្រោះ​ក៏ដើរ​ទៅទិញ​ថ្នាំ​ម្តងទៀ​ត មក​ដល់ផ្ទះ​ត្រូវ​ ក្រុម​ គ្រួសារ​ ដណ្តើម​យក​ទៅបោះ​ចោល​នៅលើ​ទូរ​ ហើយ​ក៏បា​ននាំ​គ្នា ​ចេញម​កខា​ងក្រៅ ផ្ទះ​អង្គុយ​លេង​បាន​បន្តិច​ ស្រាប់​តែ ​ឃើញ​អ្នក​ជិត​ខាង​ដើរ​ ចូល​ទៅមើ​ល ​ហើយ​ពេលនោះ​សង្ស័យ​ ក៏​បាន​ស្ទុះ​ទៅ​មើល​ឃើញ​ថា ​ជន​រង​គ្រោះច​ងក​ និ​ងផឹក​ថ្នាំស្លា​ប់បា​ត់ទៅ​ហើយ។​

​​ទោះបី​ជាយ៉ាង​ណាក៏​គ្មា​ន​ ​ប្រ​ភព​មួ​យ​ណា​ប​ញ្ជាក់​ ​ឲ្យ​ច្បាស់​លា​ស់​ថា​ ជ​ន​រ​ងគ្រោះ​ធ្វើ​អ​ត្ត​ឃា​ត​សម្លា​ប់​នេះ​ ​ប​ណ្តា​ល​ ​ម​ក​ពីមូ​ល​ហេតុ​អ្វី​នោះ​ទេ​ ​។​ ​ន​គរ​បា​ល​មូល​ដ្ឋា​ន ​ប​ន្ទា​ប់ពី​ធ្វើ​កោស​​ល​វិច្ឆ័​យ​រួ​ចហើយ ​ក៏បានប្រ​គល់ ​សាកស​ពទៅឲ្យ​ សាច់ញា​តិយក​ទៅធ្វើ ​បុណ្យតា​មប្រ​ពៃណី​៕ ហេង នាង​

Hong-0455

Related Articles

Back to top button
Close
Close