ធនាគារនៅប្រទេសស៊ីពរ៍នឹងដំណើរការឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ
អ្នកនយោបាយ ម្នាក់នៅប្រទេសស៊ីពរ៍និយាយថា លោកមិនរំពឹងថានឹងមានការភ័យស្លន់ស្លោនៅតាមដងផ្លូវឡើយ នៅពេលដែលធនាគារបើកដំណើរការឡើងវិញនៅថ្ងៃនេះ។
ធនាគារទាំងឡាយ បានបិទទ្វារ អស់ពេលជាងមួយអាទិត្យ នៅគ្រាដែលប្រទេសស៊ីពរ៍ធ្វើការចរចាអំពីវិធានការសង្រ្គោះមួយ ដើម្បីបញ្ឈប់មិនឲ្យមនុស្សម្នាដកប្រាក់យកចេញពីប្រទេស។
ការត្រួតពិនិត្យគ្រប់គ្រងបានដំណើរការដើម្បីឃ្លាំមើលចលនារូបិយប័ណ្ណ ប្រយោ ជន៍បញ្ចៀសមិនឲ្យមានការដកយកប្រាក់ចេញអស់ពីធនាគារ។ ការត្រួតពិនិត្យគ្រប់គ្រងបានដាក់កំហិតមិនឲ្យអតិថិជនដកប្រាក់ លើសពី៣៨០ដុល្លារ ក្នុងមួយថ្ងៃឡើយ ហើយការដាក់កំហិតនេះក៏ធ្វើឡើងសម្រាប់ការប្រើកាតឥណទាន និងកាតដកប្រាក់ដទៃទៀតដែរ។
លោក Marious Mouvrides [MOVE-ree-dees] មកពីគណបក្សបណ្ដុំប្រជា ធិបតេយ្យ ដែលគ្រប់គ្រងប្រទេស ហើយលោកក៏ជាសមាជិកនៅក្នុងគណៈ កម្មា ធិការហិរញ្ញវត្ថុផងដែរនោះ បាននិយាយប្រាប់ វិទ្យុ ABC ថា ការត្រួតពិនិត្យគ្រប់គ្រងការដកប្រាក់ពីធនាគារនេះនឹងហុចនូវលទ្ធផលដែលគេចង់បាន៕(Radio Australia)