កម្ពុជាបញ្រ្ជាបការយល់​ដឹងអំពីអាស៊ាន​ដល់យុវជន

កាល​ពី​ថ្ងៃ​ទី​ ១៥​ មីនា​ ២០១២​ ក្រុម​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​ និង​សិស្ស​និស្សិត​ជាង​ ៣០០០​នាក់​​ ​ បាន​មក​ជួប​ជុំ​គ្នា​ស្វែង​យល់​បន្ថែម​អំ​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ ឱ្យ​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​នា​គ្រា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ឆ្នាំ​២០១២។

លោក​ឧបនាយករ​ដ្ឋ​មន្រ្តី​ ហោ ណាំ ​ហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​អំពី​អាស៊ាន​របស់​ប្រទេស​កម្ពុជា​​ថា ជា​រៀង​រាល់​ឆ្នាំ​អាស៊ាន​បាន​នាំ​ឱ្យ​យុវជន​របស់​ខ្លួន​ កាន់​តែ​សិ្នទ្ធ​ស្នាល​គ្នា​នៅ​ក្នុង​ជំរុំ​យុវជន​អាស៊ាន និង​ការ​ប្រជុំ​កាយ​ឫទ្ធិ​អន្តរជាតិ។

លោក​បន្ត​ថា​អាស៊ាន​មាន​កម្មវិធី​ផ្លាស់ប្តូរ​យុវជន​ទៅ​វិញ​ទៅ​មក។ ហើយ​ចាប់​ពី​ឆ្នាំ​១៩៧៤​មក​រដ្ឋា​ភិបាល​ជប៉ុន​ បាន​ឧបត្ថម្ភ​ជា​រៀង​រាល់​ឆ្នាំ​ នូវ​ការ​ធ្វើ​ដំណើរ​កំសាន្ត​តាម​នាវា​សម្រាប់​យុវជន​​ដែល​មក​ពី​ប្រទេស​ អាស៊ាន​ និង​ប្រទេស​ជប៉ុន​ចំនួន​ជាង​៣០០​នាក់៕

Related Articles

Back to top button
Close
Close