កូរ៉េខាងត្បូង, ចិន និងជប៉ុន ចាប់ផ្ដើមកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ប្រទេស កូរ៉េខាងត្បូង, ចិន និងជប៉ុន បានចាប់ផ្ដើមកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងជំរុញឲ្យមានកំណើនប្រមាណជា ២០%នៃកំណើនផលិតផលក្នុងស្រុករបស់ពិភពលោក។
នៅថ្ងៃដំបូងនៃកិច្ច ពិភាក្សា គេសង្កេតឃើញថាកិច្ចព្រមព្រៀងអាចនឹងសម្រេចបាន ទោះបីជាមានការកើនឡើងនៃភាពតានតឹងពាក់ព័ន្ធនឹងជម្លោះដែនដី រវាងប្រទេសទាំងបីក្ដី។
នៅក្រៅទីតាំងនៃកិច្ចប្រជុំនៅ ទីក្រុងសេអ៊ូល ក្រុមកសិករបានធ្វើការតវ៉ាប្រឆាំងកុំឲ្យមានកិច្ចព្រមព្រៀងនេះ ដោយពួកគាត់និយាយថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវមហន្តរាយដល់វិស័យកសិឧស្សាហកម្មនៅ ក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Koji Tsuruoka អនុរដ្ឋមន្ត្រីការបរទេសជប៉ុនមានប្រសាសន៍ថា ទោះបីជាយ៉ាងនេះក្ដី កិច្ចព្រមព្រៀងនេះគឺល្អសម្រាប់សេដ្ឋកិច្ច, ឧស្សាហកម្ម និងប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងបីនេះ៕(Radio Australia)