ព្រះ​មហាក្សត្រ​គឺ​ជា​ក្តី​រំពឹង​ចុង​ក្រោយ​របស់​អ្នក​ភូមិបឹង​កក់​

Cambodia News

ភ្នំ​ពេញ​៖ ក្រុមអ្នកតវ៉ា​បាន​ផ្ទុះ​កំហឹង​ដែល​នាំ​ឲ្យ​កំណាត់​ផ្លូវ​សុធារស​មិន​ អាចធ្វើ​ចរាចរណ៍​បាន ហើយ​ពួកគេ​បាន​ដុត​ជ​ញ្ជី​ញ​យុត្តិធម៌​ចោល មុននឹង​លើកគ្នា​ទៅមុខ​ព្រះបរមរាជវាំង​ដើម្បី​សុំ​អន្តរាគមន៍​ពី​ ព្រះមហាក្សត្រ​ដែល​ទើបតែ​យាង​ពី​ទីក្រុង​ប៉េកាំង​កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ ​បន្ទាប់ពីដឹងថា តុលាការ​កំពូល​បាន​កម្ក​ល់​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដោយ​រក្សា ​ការដាក់ទោស អ្នកស្រី យ៉ោ​ម បុ​ប្ឆា រយៈពេល៣ឆ្នាំ ។

art17.1កាល​ពី​​ថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៣ ចៅក្រម​សាលាជំនុំ​ជម្រះ​តុលា​ការ​កំពូល​បាន​បើកសវនាការ​សាធារណលើ​បណ្តឹង​ព្រហ្ម​ទណ្ឌ​ទាក់ទង​នឹង​អ្នក​ស្រី យោ​ម បុប្ផា ដែល​ទាមទារ​ឲ្យ​តុលាការ កំពូល​ដោះលែង​រូប​ខ្លួន ព្រមទាំង​មាន​អ្នកគាំទ្រ​ប្រមាណ​១០០​នាក់ នៅ​របង​តុលាការ​កំពូល។

បន្ទាប់ពី​ដំណើរការ​សវន​ការ​ពេញ​មួយ​ព្រឹក លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​តំកល់​សាលក្រម សា​លា​ដំបូង​រាជធានី​ភ្នំពេញ និង សាលដីកា​សាលា​ឧ​ទ្ធ​រ​ណ៏​ទុក​ជា​បានការ​ដដែល​ពុំបាន សម្រេច​ដោះលែង​ជន​ជាប់​​​ចោទ យោ​ម បុប្ផា តាម​ការ​ទាម​ទារ​​នោះទេ៕

 

Related Articles

Back to top button
Close
Close