ព្រះ​មហាក្សត្រ​ និង​សម្តេច​ម៉ែ ​យាង​និវត្តន៍​ពី​ក្រុង​ប៉េកាំង​វិញ​

Cambodia News

ភ្នំ​ពេញ​៖ កាលពី​រសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី និង​សម្តេច​ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ បាន​យាង​និវត្តន៍​មក​ដល់​មាតុប្រទេស​វិញ​ហើយ បន្ទាប់ពី​បាន​គង់ប្រថាប់ និង​ព្យាបាល​ព្រះ​រាជ​សុខ​ភាព​អស់​រយៈពេល​ជាង៣សប្តាហ៍​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AKP យាង និង​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង សម្ដេចម៉ែ នៅ​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ គេ​​សង្កេតឃើញ​មាន​វត្តមាន​​លោក​ ហេង សំរិន ប្រធានរដ្ឋសភា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​អ្នក​មុខ អ្នកការ និង​រាជវង្សានុវង្ស​ជា​ច្រើនរូប​ទៀត រួមទាំង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​យាង​ទៅកាន់​ក្រុង​ប៉េកាំង កាល​​ពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ ហើយ​ព្រះ​រាជ​វត្តមាន​របស់​ព្រះអង្គ​ទាំង​ទ្វេរ ទទួលបាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ របស់​ចិន៕

073

 

Related Articles

Back to top button
Close
Close