ស្រវឹង​បើក​រថ​យន្ត​បុក​ក្បាល​នាគ​ចែក​ទ្រូង​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​​ច្រងាង​

Cambodia News

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២០ នឹង ៣០ នាទី​យប់​ថ្ងៃទី ២៦ ខែ​មិនា ​បុរស​​ម្នាក់​បើករថយន្ត​បរ​ក្នុង​ល្បឿន​លឿន​ ជ្រុល​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​តែម្តង ​​បណ្តាល​ឲ្យ រថយន្ត​ក្រឡាប់​ផ្ងារ​ជើង​នៅ​កណ្តាលផ្លូវ ជិត​ស្ថានទូត​ចិន ក្នុង​សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌ​ចំការមន​។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ​គឺមាន​បុរស​ម្នាក់​វ័យ​ជាង ២០ ឆ្នាំ បាន​បើក រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T 7813 តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិស ដៅ​ពី​លិចទៅ​កើត ដោយបាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើនេះ ទំនង អ្នកបើកបរ​បាត់បង់​ស្មារតី​ក៏​បណ្តាល​ឲ្យ​ជ្រុល​ល្បឿន​លឿន​បុក​ចំពាក់​ កណ្តាល​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង តែម្តង ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ម្ខាង​ច្រងាង​នៅ​ចំណុច​កណ្តាលផ្លូវ ប៉ុន្តែ​សំណាងល្អ​ដែល​ក្នុង​ហេតុការណ៍ នេះ​គ្មាន​អ្នករងរបួស​ធ្ងន់ធ្ងរ ។

​ក្រោយ​​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ប៉ុន្តែ​សាក្សី ដែល​ឃើញ​ហេតុ​ការណ៍​ភ្លាមៗ​នោះបាន​និយាយថា​បុរស​ជា​អ្នកបើករថយន្ត​បង្កហេតុ​ អាយុ ជាង ២០ ឆ្នាំ ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​​ ។

ក្នុង​ហេតុការណ៍​នេះ​នគរបាល​មូលដ្ឋាន​នឹង​នគរបាល​ចរាចរណ៍​ខណ្ឌ ចំការមន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្កហេតុ​ទៅ ​រក្សាទុក​ការិយាល័យ​ចរាចរណ៍ ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕ ហេង នាង​

art1.3art1.2

Related Articles

Back to top button
Close
Close