ក្នុងឆ្នាំ២០១២ មានពលករខ្មែរប្រមាណ ១៣ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេស
Cambodia News
ភ្នំពេញ៖ ថ្លែងនៅក្នុងអង្គសិក្ខាសាលា ថ្នាក់ជាតិ ស្តីពីការគ្រប់គ្រង ពលករទេសន្តរ ប្រវេសន៍ កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នាក្រសួងមហាផ្ទៃ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា យ៉ាងហោចណាស់មានពលករខ្មែរប្រមាណ ១៣ ម៉ឺននាក់ គិតត្រឹមដំណាច់ឆ្នាំ ២០១២ ត្រូវបានបញ្ជូនទៅបរទេស។
ឯកឧត្តមបន្តថា មានទីភ្នាក់ងារជ្រើសរើស ឯកជនចំនួន ៤៣ ត្រូវបានទទួលស្គាល់ ដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
ឯកឧត្តក៏បានមបញ្ជាក់ផងដែរថា ការធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើ តែងជួប ប្រទះនឹងឧបសគ្គផ្សេងៗ ជាពិសេស ជនចំណាកស្រុកជាស្ត្រី និងកុមារ ដែលពេលខ្លះ ត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវបានគេជួញដូរ និងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដែលបញ្ហានេះ ពុំត្រឹមតែ ធ្វើឲ្យអ្នកទាំងនោះ ទទួលរងនូវទុក្ខសោក ប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមាន ភាពស្មុគស្មាញជាច្រើនថែមទៀត ដល់ក្រុមគ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិ ទាំងមូលផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំណូរពរឲ្យប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា កុំធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេស ដោយខិតខំស្វែងរកការងារក្នុងស្រុកវាប្រសើរជាង ដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុ៕