កងទ័ពអូស្ត្រាលីភាគច្រើនបំផុតនឹងដកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំនេះ
លោក Stephen Smith រដ្ឋមន្ត្រីការពារជាតិអស្ត្រាលីបានប្រកាសថា មូលដ្ឋានយោធានៅតំបន់ Tarin Kot នៃខេត្តភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាននឹងបិទនៅចុងឆ្នាំ នេះ។
លោក Smith បានឲ្យដឹងថា ការបិទមូលដ្ឋានទ័ពនេះគឺជាផ្នែកមួយនៃអន្តរកាលក្នុងការផ្ទេរការ ទទួលខុសត្រូវទាំងស្រុងទៅដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅចុងឆ្នាំ២០១៤។
លោកបានមានប្រសាសន៍ថា ការនេះមានន័យថា កងទ័ពអូស្ត្រាលីភាគច្រើនបំផុតនឹងបានត្រឡប់មកពីអាហ្វហ្គានីស្ថាន វិញនៅចុងឆ្នាំនេះ៕ (Radio Australia)