សម្ថកិច្ច ធ្វើ​ការ​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ក្រុម​សង្ស័យ​ជាចោ​រប្លន់​ប្រដាប់​​អាវុធ​ចំនួន​ ៥នាក់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​រហូតដល់​ម៉ោង​២៤ អា​ធ្រា​ត្រ​ថ្ងៃទី​២៥ ខែ​មិនា ជន​សង្ស័យ​​ជា​ចោរ​ប្រដាប់អាវុធ​ចំនួន​៥​នាក់ ក្នុងនោះ​ស្រី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ក្រុងភ្នំពេញ​ធ្វើការ​ឡោមព័ទ្ធ​ចាប់ខ្លួន​បាន នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។

​ប្រតិបត្តិការ​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន​អាវុធខ្លី​K54​មួយ​ដើម ពី​ក្រុមចោរប្លន់​ខាងលើ​។ មុខសញ្ញា​សង្ស័យថា​ជា​ចោរប្លន់​ខាងលើនេះ មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារ​ប្រតិបត្តិការ​ភ្លាមៗ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សួរនាំ​។

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ចោរប្លន់​ខាងលើនេះ ក្រុម​ជនសង្ស័យ​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​អស់​ជាច្រើន​គ្រាប់ ទាល់តែ​កាំភ្លើង​របស់គេ​គាំង​គ្រាប់​បាញ់​លែងចេញ ទើប​សមត្ថកិច្ច​សំរុក​ឡោមព័ទ្ធ​ចាប់ខ្លួនបាន​ទាំង​៥​នាក់​៕  ហេង នាង

art4.3art4.4art4.5

Related Articles

Back to top button
Close
Close