កញ្ញា​ ភីន​ សុដាលីស​ ភ្ជាប់​ពាក្យ​ថ្ងៃ​ទី​៣១​មីនា​ ជា​មួយ​អ្នក​សិល្បះ​ដូច​គ្នា​

Cambodia News

ភ្នំ​ពេញ​៖​ តា​រាស​​ម្តែ​ងវ័យ​ក្មេ​ង​រូ​ប​ស្រ​ស់​ ​កញ្ញា​​ ​ភិន ​សុ​ដា​លីស​ បា​ន​ត្រៀ​​ម​ខ្លួ​ន​ភ្ជា​ប់​ពា​ក្យ​ជា​មួ​យ​អ្ន​ក​សិ​ល្បះដូ​ច​គ្នា​នៅ​ថ្ងៃ​ទី​៣​១​ ​ខែមី​នា​ ​ឆ្នាំ​២​០​១​៣​ខា​ង​មុខ​នេះ​ ​បន្ទា​​ប់ពី​តា​រា​ស​ម្តែ​ង​រូ​ប​នេះបា​ន​ចូ​ល​ប្រ​ឡូ​ក​ក្នុង​វិ​ស័​យ​សិ​ល្បះបា​ន​ត្រឹ​ម​មួ​យរ​​យះខ្លី​​នោះ។​

​តា​រា​ស​ម្តែ​ង​ដែល​តែ​ង​តែទ​ទួល​បា​ន​តំ​ណែ​ង​ជាតួ​​ឯ​កស្រី​គ្រ​ប់​រឿ​ង​នៅ​ក្នុ​ងផ​លិ​ត​ក​ម្មម​ហា​ហ​ង្សដែ​ល​មា​នឪ​ពុ​ក​រ​បស់​នា​ង​ជា​ម្ចា​ស់​ផ​លិត​ក​ម្ម​នោះ​ ​បា​ន​ស​ម្រេ​ចចិ​ត្ត​ភ្ជា​ប់​ពា​ក្យ​ជា​មួ​យលោ​ក​ ​ប៉ែ​ន​ ​តុ​លា ​តា​រា​ស​ម្តែ​ង​ និ​ង​ប​ង្ហា​ញ​ម៉ូ​តក្នុ​ង​ក្រុ​ម​Su​n​ ​S​u​pe​r​ ​M​od​e​l​ ​បន្ទា​ប់​ពី​អ្នក​ទាំ​ង​ពីរ​បា​ន​ស្វែ​ង​យ​ល់ចិ​ត្ត​គ្នា​បា​ន​រ​យះពេ​ល​ជិ​ត​មួ​យឆ្នាំ​ម​ក​នេះ។​

88ដំ​បូ​ង​ឡើ​យគេ​មិ​ន​សូ​វជា​បា​ន​ចា​ប់​អា​រ​ម្ម​ណ៍ពី​ទំ​នា​ក់​ទំ​ន​ងរ​ប​ស់​តា​រា​ស​ម្តែ​ងទាំ​ង​ពី​រ​នេះឡើ​យ​ ​ហើ​យ​គេមិ​ន​ក៍​បា​នគិ​ត​ដ​ល់​ថា​ ​អ្នក​ទាំ​ង​ពី​រ​កំពុ​ង​តែ​ស្វែ​ង​យល់​ចិ​ត្ត​គ្នា​ទៅវិ​ញ​ទៅ​ម​ក​ ផ្ទុ​យ​ពី​ទំ​នា​ក់​ទំន​ង​ត្រឹ​ម​ជាមិ​ត្ត​ភ​ក្តិ​ក្នុ​ងអា​ជី​ព​សិ​ល្បះ​ដូច​គ្នា​ ​ក្នុ​ង​ពេ​ល​ដែ​លអ្ន​ក​ទាំ​ង​ពី​រតែ​ង​តែ​ង​តែ​អ​ង្គុយ​​កៀ​តកិ​ត​ជា​មួយ​គ្នា​ក្នុ​ង​គ្រា​ដែល​អ្ន​ក​ទាំង​ពី​រ​ចូ​ល​រួ​មក្នុ​ង​ក​ម្ម​វិធី​ផ្សេ​ង​ៗ​។​

ប៉ុ​ន្តែ​អ្វី​ៗធ្វើ​ឲ្យ​គេ​ភ្ញា​ក់ផ្អើ​ល​ ​ប​ន្ទាប់​ពី​លិ​ខិ​តអ​ញ្ជើ​ញ​ភ្ជា​ប់ពា​ក្យ​រ​ប​ស់​តា​រាស​ម្តែ​ង​ទាំ​ងពី​រ​ត្រូ​វ​បា​នគេ​ចែ​ក​ជូ​នដ​ល់​មិ​ត្តភ​ក្តិ​ ​សាច់​ញា​តិ​ជា​សា​ធា​រណះ​ដើ​ម្បី​ចូ​លរួ​ម​ជា​ស​ក្ខី​ភា​ពកា​រ​ភ្ជា​ប់​និ​ស្ស័យ​ជា​គូ​ស្រ​ក​រ​រវា​ង​តា​រា​ទាំ​ង​ពីរ​ដួ​ង​នេះ​នៅថ្ងៃ​ទី​៣​១​ ​ខែមី​នា​ខា​ង​មុ​ខ​។​ពិធី​ភ្ជា​ប់​ពា​ក្យ​នឹង​នេះ​និ​ង​ប្រ​ព្រឹ​ត្ត​ធ្វើនៅ​ថ្ងៃ​ទី​៣​១​ ​ខែមី​នា​ខា​ង​មុខ​វេ​លា​ម៉ោ​ង​៧​ព្រឹ​ក​​ក្នុ​ង​គេ​ហ​ដ្ឋា​ន​រប​ស់​ភិ​ន​ សុ​ដា​លី​ ​នា​ទី​ក្រុង​ភ្នំ​ពេ​ញ​។​

​លោក​ ​ហ៊ិ​ន​ ​សុ​ភិន​ ​ចា​ង​ហ្វា​ងផ​លិ​ត​ក​ម្ម​ម​ហាហ​ង្ស​ ​និ​ង​ជាឪ​ពុ​ក​ប​ង្កើ​ត​រប​ស់​ក​ញ្ញា​ ​ភិន​ ​សុ​ដា​លី​ស​ បា​ន​អះ​អាង​ថា​ កូ​ន​ស្រី​រប​ស់​លោ​ក​ពិ​តជា​មា​ន​គ​ម្រោ​ងភ្ជា​ប់​ពា​ក្យ​នៅ​ចុង​ខែ​មី​នា​នេះ​ពិ​តប្រា​ក​ដ​មែ​ន​ ​ហើ​យគ​ម្រោ​ង​ចូ​ល​រោ​ងកា​រ​ជា​ផ្លូ​វ​កា​រ​គ្រោ​ង​នឹ​ង​ធ្វើនៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ២​០​១​៣​ខា​ង​មុ​ខ។​ ​លោ​ក​ប​ន្ត​ថា​ កា​រ​ស​ម្រេ​ច​ចិ​ត្តឲ្យ​កូ​ន​ស្រី​ភ្ជា​ប់​ពា​ក្យ​នេះ​ ​ប​ន្ទា​ប់ពី​ភា​គី​ទាំ​ង​ស​ងខា​ង​បា​ន​ស្វែ​ង​យ​ល់ចិ​ត្ត​គ្នា​បា​ន​យ៉ាង​ច្បា​ស់​លា​ស់​ថា ​អា​ច​រ​ស់​នៅ​ជាមួ​យ​គ្នា​ដោ​យ​មិ​ន​មា​ន​ប​ញ្ហា។​ ​លោ​ក​និ​យា​យ​ថា ​យើ​ង​ជា​ចា​ស់ទុំ​ ​គឺ​ធ្វើ​អ្វី​ស្រប​ទៅ​តា​ម​ក្មេ​ង​ៗ​ដែ​ល​ស្រឡា​ញ់​គ្នា​ ​ដោ​យ​យើ​ងគ្រា​ន់​តែ​ជួ​យ​ពិ​និ​ត្យ​មើ​លប​ន្ថែ​ម​ទៀ​ត​ប៉ុ​ណ្ណោះ ​ប្រ​សិ​ន​បើ​វា​ទាំ​ងពី​រ​ពិ​ត​ជា​ស្រឡា​ញ់​គ្នា​មែ​ន​ ​នោះ​យើ​ងមិ​ន​ជំ​ទា​ស់​ឡើ​យ។​លោ​ក​ប​ន្ត​ថា​  ​កូ​ន​ស្រី​ខ្ញុំមុ​ន​នឹ​ង​នា​ង​ស​ម្រេច​ចិ​ត្ត​ភ្ជា​ប់​ពា​ក្យនេះ​គឺ​នា​ង​បា​ន​ស្វែង​យ​ល់​ចិ​ត្ត​ ​តុ​លា ​ជិ​ត​មួ​យ​ឆ្នាំ​ហើ​យ ​ដោ​យ​នា​ង​ទទួ​ល​ស្គា​ល់​ថា ​តុ​លា​ ​ជា​ម​នុស្ស​ប្រុ​ស​ពេ​ញ​លក្ខ​ណះ​ ​មា​ន​កា​រទ​ទួ​ល​ខុ​ស​ត្រូវ​ ​ហើ​យ​ពួ​កគេ​បា​ន​ស​ន្យា​ថា​ នឹ​ង​ស្រ​ឡា​ញ់​គ្នា​រ​ហូត​ដ​ល់​ចា​ស់​កោ​ង​ខ្ន​ងរា​ង​ៗ​ខ្លួ​ន​។

​ពា​ក់​ព័​ន្ធ​ក្រោ​យពិ​ធី​ម​ង្គ​ល​ការ​ហើ​យ​ ​ភិ​ន ​សុ​ដា​លី​ស​ ​និ​ងប​ញ្ច​ប់​អា​ជី​ព​សិ​ល្បះ​ឬយ៉ា​ង​ណា​នោះ​ ​លោក​ ​ហ៊ិ​ន​ សុ​ភិ​ន​ ​បា​នអះ​អា​ង​ថា​ ​រឿ​ងមួ​យ​នេះ​លោ​ក​មិ​ន​អាច​និ​យា​យ​បា​ន​ទេ​ ព្រោះ​ជា​សិ​ទ្ធិ​រ​បស់​កូ​ន​ស្រី​ ​និ​ង​អ​នាគ​ត​ស្វា​មី​រ​បស់​នា​ង​ជា​អ្ន​ក​ពិ​ចា​រណា​ដោ​យ​ខ្លួ​ន​ឯ​ង។​ ​លោ​ក​ប​ន្ថែ​មថា​ ​យើ​ង​បា​នអ​នុ​ញ្ញា​ត​ឲ្យ​អ្ន​កទាំ​ង​ពី​រ​ប​ន្តកា​រ​សិ​ក្សា​រ​ហូ​តច​ប់​ស​ព្វ​គ្រ​ប់​ ​បើ​ទោះបី​ជា​អ្ន​ក​ទាំ​ងពី​រ​បា​ន​រៀប​កា​រ​រួ​ច​ហើ​យ​ក៏ដោ​យ​។​លោ​ក​ប​ញ្ជាក់​ថា​ ​កា​រ​ប​ន្តសិ​ល្បះ​ទៀ​ត​ឬ​យ៉ា​ងណា​នោះ​គឺ​ត្រូ​វ​ចាំ​មើល​ក្រោ​យ​ពេ​ល​ដែ​លពួ​ក​គេ​រៀ​ប​ការ​រួ​ច​ ​ដោ​យ​សា​រតែ​ពេ​ល​នេះ​កា​រងា​រ​សិ​ល្បះ​រប​ស់​ពួ​ក​គេ​ក៍​មិន​សូ​វ​ជា​ម​មាញឹ​ក​ខ្លាំ​ង​ ដោ​យ​ផ្តោ​ត​សំ​ខា​ន់តែ​លើ​កា​រ​សិ​ក្សាតែ​មួ​យ​មុ​ខ​នោះ​។​

ទោះ​ជា​យ៉ា​ង​ណា​លោ​ក​ ហ៊ិ​ន​ ​សុ​ភិ​ន ​មិ​ន​បា​ន​ប​ញ្ជា​ក់​អ្វី​ច្រើ​ន​ពា​ក់ព័​ន្ធ​នឹ​ង​កា​រដែ​ល​លោ​ក​ឲ្យ​កូ​នស្រី​​ភ្ជា​ប់​ពា​ក្យ​ក្នុ​ងពេ​ល​កំ​ពុ​ង​សិក្សា​នេះ​ឡើ​យ​ ​ដោយ​គ្រា​ន់​តែ​និ​យាយ​ដោ​យ​ខ្លី​ថា​ អ្វី​ៗ​ទាំ​ង​អ​ស់​គឺ​លោ​ក​ធ្វើ​ទៅ​តាម​ចិ​ត្ត​ក្មេង​ៗ​ដែ​ល​ស្រឡា​ញ់​គ្នា​ប៉ុ​ណ្ណោះ​។​

គួ​ប​ញ្ជា​ក់​ថា​ ភិ​ន​ ​សុ​ដា​លី​ស ​បា​ន​ប្រ​ឡូ​ក​ក្នុង​សិ​ល្បះ​ក្នុង​រ​យះ​ពេ​ល​ខ្លីប៉ុ​ណ្ណោះ​ ​ ​ប៉ុ​ន្តែកេ​រ្តិ៍​ឈ្មោះ​រ​ប​ស់នា​ង​បា​ន​ហ​ក់​ឡើង​គួ​ឲ្យ​ចា​ប់​អា​រម្ម​ណ៍​ ​ប​ន្ទា​ប់​ពី​នា​ង​បាន​គ្រោ​ង​ត​ម្តែ​ង​ជា​តួ​ឯ​ក​ជាប​ន្ត​ប​ន្ទា​ប់​ក្នុ​ង​ខ្សែវី​ដេ​អូ​ភា​គ​ចាក់​ផ្សា​យ​តា​ម​ទូ​រ​ទស្ស​ន៍​ដែ​ល​ត្រូ​វ​បាន​ផ​លិ​ត​ឡើ​ង​ដោយ​ផ​លិ​ត​ក​ម្ម​មហា​ង​ហ​ង្ស​ដែ​ល​មា​នឪ​ពុ​ក​រ​ប​ស់​នា​ងជា​ថៅ​កែ​នោះ​។​

ក្រោ​យ​ពី​ចា​ប់​ផ្តើម​ល្បី​ឈ្មោះ​នោះ​តា​រា​ស​ម្តែ​ង​រាង​តួ​ច​ច្រ​ឡឹ​ង​សា​ច់​ស​ខ្ចី​រូប​នេះ​ក៍​បា​ន​ពើប​ប្រ​ទះ​នូ​វ​រឿ​ងរ៉ា​វ​ស្នេ​ហា​ជា​បន្ត​ប​ន្ទា​ប់​ផ​ង​ដែរ​ ​ប៉ុ​ន្តែ​ជា​រឿ​យៗ​តា​រា​វ័​យ​ក្មេ​ង​រូ​បនេះ​បា​ន​ចេ​ញ​មក​ធ្វើ​កា​រ​ប​ដិសេ​ធ​ ​។​

​ទោះ​ជា​យ៉ាង​ណា​ប​ញ្ហា​អា​ប់អួ​រ​ពា​ក់​ព័​ន្ធ​និ​ងជី​វិ​ត​ឯ​ក​ជ​ន​រ​បស់​តា​រា​ស​ម្តែ​ង​វ័​យក្មេ​ង​ ​ភិ​ន​ សុ​ដា​លី​ស​ នឹ​ង​ត្រូ​វ​បាន​រ​សា​ត់​បា​ត់ពី​កា​រ​ស​ង្ស័​យ​រ​បស់​ម​ហា​ជ​ន​ខាង​ក្រៅ​ ​ប​ន្ទា​ប់ពី​នា​ង​បា​ន​ស​ម្រេច​ចិ​ត្ត​ភ្ជា​ប់​ពា​ក្យជា​ផ្លូ​វ​កា​រ​ជាមួ​យ​អ្ន​ក​សិ​ល្បះដូ​ច​គ្នា​នា​ពេ​ល​នេះ ​៕​ ស.រ

393536

Related Articles

Back to top button
Close
Close