នគរបាលអូស្ត្រាលីចាប់ខ្លួនក្រុមអ្នកជួញដូរគ្រឿងញៀន
បើតាម នគរបាលអូស្ត្រាលីបានឲ្យដឹងថា ពួកគេបានបំបែកសំណុំរឿងក្រុមឧក្រិដ្ឋជនអន្តរជាតិដ៏សំខាន់មួយ ដែលធ្វើការនាំចូលថ្នាំញៀនប្រភេទ ហេរ៉ូអ៊ីន និងមេតាំហ្វេតាមីន ពីអាស៊ីអាគ្នេយ៍។
នគរបាលបានចាប់ខ្លួនមនុស្សចំនួន ២៧នាក់ ហើយរឹបអូសបានថ្នាំញៀនចំនួន ៤២គីឡូក្រាមដែលមានតម្លៃជាង ២៨លានដុល្លារ។
នគរ បាលប្រទេសម៉ាឡេស៊ី ថៃ ចិន ភូមា និងវៀតណាមក៏បានចូលរួមនៅក្នុងដំណើរការស៊ើបអង្កេត ហើយពួកគេក៏ត្រៀមចាប់ខ្លួនមនុស្សមួយចំនួនទៀងផងដែរ។
ប្រតិបត្តិការបង្រ្កាប និងចាប់ខ្លួននេះក៏បានរឹបអូសប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗរួមមានឡានទំនើបៗ និងកាបូបប្រណិតចំនួន ១០០ដែលគិតជាទឹកប្រាក់ជាង ៩លានដុល្លារផងដែរ៕ (Radio Australia)