សាក​សព​លោក​អៀង​ សារី ​ត្រូវ​គេ​បូ​ជា​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​

Cambodia News

ភ្នំ​ពេញ​៖ អ្នក​កាន់​ទុក្ខ​ជា​ច្រើន​នាក់​បាន​ប្រ​មូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទី​ក្រុងកំណើត​ របស់​អតីត​ជន​ជាប់​ចោទ​ដោយ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម និង​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម អៀង​ សារី ដែល​បាន​ទទួល​មរណៈ​ភាព​កាល​ពីនៅថ្ងៃ ទី១៤ខែមីនា ឆ្នាំ២០១៣ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយរោគាពាធ​ ដែល​​នឹង​​ត្រូវ​​គេ​បូ​ជា​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មិនា ឆ្នាំ​២០១៣នេះ​។

លោក Rick Valen-zuela អ្នក ​ថត​រូប​ឯករាជ្យ បាន​​ឲ្យ​ដឹង​​ថា កន្លែង​បូជា​សព​ដែល​មាន​ពីរ​ថ្នាក់​ត្រូវ​បាន​គេ​រៀប​ចំឡើង​នៅ​ខាង​ក្រៅ​ ផ្ទះ​របស់​លោក​អៀង សារី​ ស្ថិត​នៅ​ទី​ប្រ​ជុំ​ជន​ស្រុក​ម៉ា​ឡៃ​ខេត្ដ​បន្ទាយ​មាន​ជ័យ​ជិត​ព្រំ​ដែន​ ថៃ។

អ្នកចូលរួមក្នុង​​ពិធីបុណ្យ ភាគ​ច្រើន​នៃ​អ្នក​ចូលរួម​គឺ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហមបានមករាប់បាត ប្រគេនព្រះសង្ឃ ចំនួន៩០អង្គ ដើម្បី ឧទ្ទិស​កុសល ជូនវិញ្ញាណក្ខន្ធ លោក អៀង សារី​​ ហើយ​ពិធី​បូជា​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រ​មាណ ៦ ល្ងាច​នេះ​៕

Lay-319

Related Articles

Back to top button
Close
Close