យោធា​ចិន​ទទួល​ស្គាល់​ថា​បាន​ប្រើ​រ៉ាដា​សំរាប់​កំណត់​គោលដៅ​បាញ់​ទៅ​លើ​នាវា​ជប៉ុន​

ទាហាន​ចិន​​បាន​ទទួល​ស្គាល់​ជា​លើក​ទី​ មួយ​ថា នាវា​ចំបាំង​​ចិន​ពិត​ជា​បាន​​​​​ប្រើ​រ៉ាដា​​សំរាប់​បាញ់​​ទៅ​លើ​នាវា​ ពិឃាត​​​ជប៉ុន​ នៅ​ប្រជុំ​កោះ​សេនកាគូ ដែល​ជា​ដែន​កោះ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​​ ប្រាកដមែន​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ប្រាប់​របស់ទី​​ភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ Kyodo​ នៅ​ថ្ងៃ​ចន្ទ​នេះ។ កន្លង​មក​ ជប៉ុន​តែង​​​តែ​​​​​ចោទ​ប្រកាន់​ជា​ញឹកញាប់​ថា ​​អំពី​ប្រការ​ដែល​នាវា​ចិន​បាន​ប្រើ​​​រ៉ាដា​នេះ​​​ ប៉ុន្តែ​ចិន​តែង​តែ​បដិសេធ​ជា​និច្ច។

ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ Kyodo បាន​​​ប្រាប់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា យោធា​​ចិន​​បាន​ទទួល​ស្គាល់​ជា​លើក​ទី​មួយ​ថា នាវា​ចំបាំង​​ចិន​​​ពិត​ជា​បាន​​​​​ប្រើ​រ៉ាដា​​សំរាប់​បាញ់​​ទៅ​លើ​នាវា​ ពិឃាត​​​ជប៉ុន​ នៅ​ប្រជុំ​កោះ​សេនកាគូ ដែល​ជា​កោះ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។

កន្លង​មក​ ជប៉ុន​តែង​​​តែ​​​​​ចោទ​ប្រកាន់​ជា​ញឹកញាប់​ថា ​​កាល​ពី​​​ថ្ងៃ​ទី​៣០ ​មករា ​នាវា​​ចំបាំង​​ចិន​​មួយ​គ្រឿង បាន​ប្រើ​រ៉ាដា​សម្រាប់​​ ​បាញ់​​ទៅលើ​នាវា​​​ជប៉ុន។

យោង​តាម​​សារព័ត៌មាន​​​ Kyodo មេដឹកនាំ​យោធា​ជាន់​ខ្ពស់​ដែល​​គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​​ បាន​ទទួល​ស្គាល់​ថា ហេតុការណ៍​នេះ​ពិត​ជា​បាន​កើត​ឡើង​​ពិត​ប្រាកដ​មែន។
ហើយ​គឺ​​​មេបញ្ជាការ​នាវា​ចំបាំង​ចិន​ ជា​អ្នក​សំរេច​​អោយ​ធ្វើ​ឡើង។ ប៉ុន្តែ​ មេដឹកនាំ​យោធា​បាន​ពន្យល់​ថា ការ​សំរេច​​ប្រើ​​រ៉ាដា​​​​នេះ មិន​មែន​ជា​ការ​គ្រោង​ទុក​ជា​មុន​នោះ​ទេ។ វា​ជា​ការ​សំរេច​ចិត្ត​មួយ​​​​ដ៏​​​តក់​ក្រហល់។

មេដឹកនាំ​យោធា​ទាំង​នេះ​បាន​ប្រាប់​ថា កាល​ពី​ថ្ងៃ​៣០ មករា កន្លង​មក នាវា​ចំបាំង​ចិននិង​នាវាពិឃាត​ជប៉ុន​​ស្ថិត​នៅ​ចំងាយ​ពី​គ្នា​ត្រឹម​តែ​ ៣គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។ ហើយ​នាវា​​របស់​ប្រទេស​ទាំង​ពីរ​​ស្ថិត​នៅ​ចំងាយ​ប្រហែល​ជា​ ១១០ គីឡូម៉ែត្រ​ ទៅ​ ១៣០គីឡូម៉ែត្រ ពី​ភាគ​ខាង​ត្បូង​នៃ​ប្រជុះ​កោះ​សេនកាគូ ដែល​ជា​ដែន​កោះ​ជំលោះ​រវាង​​ប្រទេស​ទាំង​ពីរ។
ដូច្នេះ មេបញ្ជាការ​​នាវា​ចំបាំង​ចិន បាន​​​សំរេច​អោយដាក់​​ដំណើរ​ការ​រ៉ាដារ​ដែល​ប្រើ​សំរាប់​បាញ់​​របស់​ខ្លួន គឺ​ស្រប​ទៅ​តាម​កិច្ច​​សន្យារបស់​​ទាហាន​ចិន។​ ប៉ុន្តែ មេបញ្ជាការ​​នាវា​ចំបាំង​ចិន​មិន​បាន​សួរ​នាំ​​ផ្នែក​បញ្ជាការ​​ទ័ព​ជើង​ទឹក ​ជា​មុន​នោះ​ឡើយ។

ដោយឡែក​​ ក្រុង​តូក្យូ​ក៏​​បាន​ចោទ​​​​ក្រុង​ប៉េកាំង​​ផង​ដែរ​ថា បាន​​​ប្រើ​រ៉ាដា​​​នាវា​ចំបាំង​ខ្លួន​ដើម្បី​កំណត់​គោលដៅ​បាញ់​​ ឧទ្ធម្ភាគចក្រជប៉ុន​​ កាលពី​ពាក់​កណ្តាល​ខែ ​​មករាកន្លង​ទៅ។
ប៉ុន្តែ​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ចិន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ​សារ​ជា​ថ្មី​ម្តង​ទៀត​។
ហើយ​​ទន្ទឹម​នេះ​ដែរ កងទ័ព​ជើង​ទឹក​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការ​​មួយ​​ថា ព័ត៌មាន​ដែល​​កាសែត​បរទេសបាន​​សរសេរ​ទាក់ទង​ទៅ​នឹង​បញ្ហា​អស់​នេះ​ សុទ្ធ​តែ​​មាន​បំណង​​អាក្រក់ ដើម្បី​​​បោកប្រាស់​មតិ​អន្តរជាតិ។​​ ​​

គួរ​រំលឹក​ថា ​ ប្រជុំ​កោះ​​គ្មាន​មនុស្ស​នៅ​ សេន​កាគូ ដែល​ចិន​ហៅ​ថា​ ប្រជុំ​កោះ​​ Diaoyu នៅ​តែជា​​​បញ្ហា​ជម្លោះ​​អចិន្រ្តៃយ៍ រវាង​ចិន​ និង​ជប៉ុន។ តាំងតែ​​ពីពេល​ដែល​​ជប៉ុន​ទិញ​យក​មួយ​ភាគ​នៃ​កោះ​នេះ ដាក់​អោយ​មក​ជា​ដែន​ដី​ជាតិ​ខ្លួន​ កាល​ពី​ចុង​ឆ្នាំ​ ២០១២​​ កន្លង​មក ជា​ញឹកញយ ​គេ​តែង​ឃើញ​​មាន​​​កប៉ាល់​​ចិន​ និង​យន្តហោះ​ចិន​នានា​បើក​​ចូល​​​មក​ជុំវិញ​ដែន​​ទឹក​​នេះ​ បង្ក​អោ​យ​​​រដ្ឋាភិបាល​ជប៉ុន​​​​​​​​​​​ក្តៅ​ក្រហាយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close