ឥណ្ឌូណេស៊ីកំពុងជំរុញឲ្យអូស្ត្រាលីបង្កើនសកម្មភាពឲ្យបានជិតស្និទ្ធថែមទៀតជាមួយអាស៊ាន
ឯកអគ្គ រដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថា អាស៊ាន កំពុងជំរុញឲ្យប្រទេសអូស្ត្រាលីធ្វើការទាញយកផលប្រយោជន៍ពីតំបន់ អាស៊ីអាគ្នេយ៍ដែលកំពុងតែមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំង នោះ។
សមាគមអាស៊ានដែលមានប្រទេស ចំនួន១០ជាសមាជិកមានគោលបំណងប្រែ ក្លាយអាស៊ានឲ្យទៅជាតំបន់ទីផ្សារ រួមតែមួយនៅក្នុងការធ្វើសមាហរណ កម្មសេដ្ឋកិច្ចទីផ្សារនៅឆ្នាំ២០១៥ ដើម្បីទទួលបានប្រយោជន៍ពីការអភិវឌ្ឍរួមដែលមានប្រជាពលរដ្ឋច្រើន ជាង ៦០០លាននាក់នោះនៅអាស៊ាននោះ។
តំបន់ អាស៊ានត្រូវបានគេព្យាករថា នឹងមានការកើនឡើងច្រើនជាងពីរដងនៃចំនួនប្រជាពលរដ្ឋដែលមាន ជីវភាពថ្នាក់កណ្ដាល ឬមធ្យម ដល់ទៅចំនួន ៨៥លាននាក់នៅចុងឆ្នាំ២០១៧។
លោក Gede Ngurah Swajaya ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅសមាគមអាស៊ាន មានប្រសាសន៍ថា បណ្ដាអ្នកវិនិយោគជនជាតិអូស្ត្រាលីគួរតែបង្កើនសកម្មភាពឲ្យបានជិត ស្និទ្ធថែមទៀតជាមួយអាស៊ាន ក្នុងការទាញយកផលប្រយោជន៍ពីទីផ្សារដ៏ធំមួយនេះ៕ (Radio Australia)