ស្លាប់ ​៩ ​នាក់ ​របួស​ធ្ងន់​ស្រាល ​១៨​ នាក់ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ នៅ​ថ្ងៃ​ទី១៩ ​មីនា​

Cambodia News

ភ្នំពេញ ​៖ ​ថ្ងៃទី​១៩ ​ខែមីនា​ ឆ្នាំ​២០១៣ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ​១១​លើក (​យប់ ៩​លើក) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៩​នាក់ (​ស្រី ម្នាក់​) របួសធ្ងន់ ៧​នាក់​ (​ស្រី ២​នាក់​) របួស​ស្រាល ១១​នាក់ (​ស្រី ម្នាក់​) នេះ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១១​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង​ ក្នុង​នោះ​ម៉ូតូ ៧​គ្រឿង ​រថយន្ត​ធុន​តូច ២​គ្រឿង​ រថយន្ត​ធុន​ធំ១​គ្រឿង និង​កង់ ១​គ្រឿង។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាល​មកពី​អ្នកបើកបរ​ល្មើស​ល្បឿន​កំណត់ ៨​លើក មិន​គោរព​សិទ្ធ​អាទិភាព ១​លើក មិន​ប្រកាន់​ស្តាំ ២​លើក ប្រជែង​គ្រោះថ្នាក់ ២​លើក ស្រវឹង ១​លើក ក្នុងនោះ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ៥​នាក់ (​យប់ ៤​នាក់)៕

index

Related Articles

Back to top button
Close
Close