ផែនការនាំចេញឧស្ម័នអូស្ត្រាលីអាចបណ្តាលឲ្យមានការឡើងថ្លៃឧស្ម័នក្នុងស្រុក
សមាគមអ្នក ផលិតនៅអូស្ត្រាលីគ្រោងនឹងធ្វើការតវ៉ាការដើម្បីឲ្យមានការកែ ប្រែគោលនយោបាយនាំចេញឧស្ម័ន ដោយពួកគេមានការព្រួយបារម្ភអំពីការកើនឡើងតម្លៃឧស្ម័នក្នុង ស្រុក និងភាពមិនប្រាកដប្រជាលើការវិនិយោគនេះ។
ក្រុម នេះនិយាយថាក្រុមហ៊ុន ផលិតឧស្ម័នធំៗមិនអាចបំពេញតាមកិច្ចសន្យាសម្រាប់ការនាំចេញ ឧស្ម័នដោយការបូមយកឧស្ម័នពីអណ្តូងរ៉ែថ្មីៗនោះទេ ដូច្នេះក្រុមហ៊ុនទាំងនោះត្រូវការបូមយកឧស្ម័នដែលបម្រុងសម្រាប់ ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលជាឧស្ម័នសម្រាប់ឧស្សាហករក្នុងស្រុកប្រើប្រាស់ជាប្រចាំ។
លោក ស្រី Sue Morphet មកពីសមាគមអ្នកផលិតនៅអូស្ត្រាលីនិយាយថាការនាំចេញ និងទីផ្សារឧស្ម័នក្នុងស្រុកគួរតែត្រូវបានគេធ្វើការបែងចែកឲ្យ បានច្បាស់ ហើយការធ្វើឲ្យតម្លៃក្នុងស្រុកកើនឡើងនឹងអាចរារាំងការអភិវឌ្ឍ។
លោកស្រីបានឲ្យដឹងទៀតថាលោកស្រីមានគម្រោងនឹងលើកយកបញ្ហានេះ ដាក់ជូនរដ្ឋាភិបាលអូស្រ្តាលីនៅក្នុងថ្ងៃនេះ៕ (Radio Australia)