កម្ពុជា​បាន​បង្កើត​ជា​ផ្លូវ​ការ​នូវ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍ​បៃ​តង​

Cambodia News

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​១៩ ខែមិនា ឆ្នាំ​២០១៣ ប្រទេស​ កម្ពុជា​​បាន​បង្កើត​ជា​ផ្លូវ​ការ​នូវ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍ​បៃតង​ និង​អគ្គ​លេខា​ធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍ​បៃតង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​អង្គការ​សហប្រជាជាតិ។ 

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា​ក្រុម​ប្រឹក្សា​​នេះ​នឹង​ក្លាយ​ជា​យន្ត​ការ​​គ្រឹះ​ឆ្លើយ​តប​ ទៅ​នឹង​គោលការណ៍​សេដ្ឋ​កិច្ច​បៃតង​របស់​អង្គការ​សហ​ប្រជាជាតិ​ ដោយ​ផ្តោត​លើ​កិច្ច​ការពារ​បរិស្ថាន​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ប្រជុំ​សម្រេច ​យក​គោល​ការណ៍​នេះ​នៅ​ក្នុង​សន្និសីទ​កំពូល​ភព​ផែនដី​ Rio-20​ នៅ​ប្រទេស​ប្រេស៊ីល។​

យ៉ាង ​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋមន្រ្តី​សង្ឃឹម​ថា​កម្ពុជា​នឹង​ដើរ​តួ​ឈាន​មុខ​គេ​ និង​ជា​គំរូ​ក្នុង​ការ​​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍ​បៃតង​សហប្រជាជាតិ​ នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ និង​អាស៊ី​ប៉ាស៊ីហ្វិក៕

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្តាន។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្តាន។

Related Articles

Back to top button
Close
Close