អ្នក​កាសែត​ជាង​ ១០​នាក់​ត្រូវ​ក្មេង​ទំនើង​ព្រួ​ត​វាយ​បណ្តាល​ឲ្យ​របួស​

Cambodia News

ភ្នំ​​​ពេ​​ញ​​​​​​៖​​ ​​​កា​ល​ពី​​​​​វេ​​​លា​​​​ម៉ោ​​​​ង​​​១​២​​​និ​ង​៣០​​​នាទី​រំ​ល​ង​​​អា​​​ធ្រា​​​ត្រ​​ឈានចូល ​ថ្ងៃ​ទី​​​១​​៩ ​ខែ​​​មិ​នា ​​​ក្រុ​ម​​​អ្ន​ក​កា​សែ​ត ​ទាំ​ង​​​ស្ថា​​ប័​ន​​ទូ​រ​ទ​ស្សន៍​​​កា​សែ​ត​​​ និ​​​ង​​គេ​ហ​ទំ​ព័រ​​​ប្រ​មា​ណ​​​ជា​​​១​០​​​នា​ក់ ​ត្រូ​វ​​​​ក្រុ​ម​​ក្មេ​​ង​​ទំនើ​ង​​​បើក​រ​ថ​យ​ន្ត​​​ប្រ​ណាំ​ង​​​គ្នា​​​តា​ម​​ដ​ង​ផ្លូ​វ​​សា​ធា​រ​ណៈ​​ព្រួ​ត​​ ​​វាយ​​​ប​ណ្តាល​​​​ឲ្យ​​រ​ងរ​បួ​ស​​ និ​​ង​​​ខូ​ច​ខា​ត​​​រប​​ស់​​ប្រើ​ប្រា​ស់​​មួ​យ​ចំ​នួ​​ន​ ​ខ​ណៈ​ពេ​លដែ​​ល​​ពួ​ក​គេ​​​នាំគ្នា​​​ចុះ​ទៅ​​​កន្លែ​​ងកើ​ត​ហេតុ​ ​​ដែ​ល​​​ក្រុ​ម​​ក្មេ​ង​​​​ទំនើ​​ង​​បើ​ក​រ​ថ​យ​ន្ត​​បុ​ក​​គ្នា ​នៅតាម​​ប​ណ្តោយ​​​ផ្លូ​វ​​​ព្រះ​មុ​នីវ​​ង្ស ​ដើម្បី​​​​ផ្តិ​ត​​​យក​​ព័​ត៌មា​ន​​​ម​ក​​​ចុះ​ផ្សា​យ។​

​តា​ម​ប្រភ​ព​​​ព​ត៌​មា​ន​​​​​​ ​មុនពេ​ល​​​កើ​ត​​ហេ​​​តុ​​​ ក្រុ​ម​ក្មេង​ស្ទា​វ​​​​មួ​​យ​ក្រុ​ម ​បា​ន​​ជិះ​រថ​យន្ត​​ស៊េ​រី​​​ទំ​នើ​ប​​ ៣​​គ្រឿ​ង​ ​ទី​​​១​ ម៉ា​ក​ ​C​R​V​ ​ព​ណ៌​​ទឹក​ប្រា​ក់​ ​ទី​​​២​​ម៉ាក​​​មី​​នី ពណ៌​ក្រហម និង​​​មួ​យគ្រឿ​ង​​ទៀ​ត​​មិ​ន​​​ស្គា​ល់​​​ម៉ា​ក​ ​បា​ន​​ជិះ​ ​ប្រ​ដេ​ញ​​គ្នា​​​តាម​​​ប​ណ្តោយ​​ផ្លូ​វ​​ព្រះ​មុ​នី​វង្ស​ ​ក្នុ​ង​ទិសដៅ​​ពី​​ជើ​ង​​​ទៅ​​​ត្បូ​ង​ ​​លុះដ​ល់​​​ចំ​ណុ​ច​​​ផ្លូ​វ​ភ្លោះ​​អូ​​​ឬ​​​ស្សី​ ​រ​ថ​យ​ន្ត​​ទាំ​ង​ពី​រ​​​គ្រឿ​ង​​​ដែ​ល​​ស្គា​ល់​​ម៉ា​ក​​​ខាង​លើនេះ​​ ប៉ះគ្នា​ ប​ណ្តា​ល​​​ឲ្យ​​ខ្ទា​ត​​​ទៅ​​ផ្ទ​ប់​​​នឹ​ង​​រ​ប​ង​​​កា​រដ្ឋា​​ន​សំ​ណ​ង់​ ​និង​​​ប​ង្គោ​ល​​​ភ្លើង​។​

​​ឃើ​ញ​​​ដូ​ច​​នោះ​​​អ្នកកា​​សែត​​​ជា​ច្រើ​ន​​នា​ក់​ ​ទាំ​ង​​ស្ថា​ប័​ន​​ទូ​រ​ទ​ស្ស​ន៍​​និ​ង​​​កាសែ​ត​ ​បា​ននាំ​គ្នា​​ចុះ​​​ទៅ​​​​ថ​ត​រូ​ប​​ដើ​ម្បី​​​​ផ្តិ​ត​​យ​ក​​​​រូប​ភា​ព​​ម​ក​​​ចុះ​ផ្សា​យ ​តែ​​​បែ​រជា​​​ត្រូវ​​ក្រុ​ម​​ក្មេ​ង​​ទំ​នើ​ង​​​ទាំ​ង​អ​ស់​នេះ ​ព្រួ​ត​​​គ្នា​​វា​យ​​​អ្ន​ក​កា​សែ​ត​​ប​ណ្តា​ល​​​ឲ្យ​​រ​បួ​ស​​​ជា​ង​​១០​​​នា​ក់​ ហើ​យ​​​អ្ន​ក​ខ្លះ​​​ខូច​ខា​ត​​​រប​ស់​រ​ប​រ​​ប្រើ​ប្រា​ស់​​​ដូ​ចជា​​​ទូ​រ​ស័​ព្ទ​​និ​ង​​ម៉ា​ស៊ី​ន​ថ​ត​រូ​ប​​ ​ផ​ង​ដែ​រ​​​​។​ ​

​​​បន្ទា​ប់​ពី​​​កើត​ហេ​​តុ​ ស​ម​​ត្ថកិ​ច្ច​​ន​គ​រ​បាល​​​ប៉ុ​ស្តិ៍​​​បឹ​ង​រាំ​ង ​បា​ន​​​ចុះមក​​​អ​ន្តរា​គម​​ន៍ ​ឃា​ត់ខ្លួ​ន​​ក្រុ​ម​​​ក្មេ​ង​​ទំ​នើ​ង​​​បា​ន​​​ចំនួ​ន​​​២​​​នា​ក់​ យ​ក​ទៅ​​​អ​ធិកា​​រដ្ឋា​ន​​​ខណ្ឌ​ដូ​ន​ពេ​ញ ​ដើ​ម្បី​​​ចា​ត់​ការ​​​តា​មច្បា​ប់​​​៕​ ​ហេ​ង ​នា​ង​

art11.3art11.1

Related Articles

Back to top button
Close
Close