បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក ​ហើយ​កិន​ស្លាប់​

Cambodia News

ភ្នំពេញ​​​៖​ ​កា​ល​ពី​​វេ​លា​​ម៉ោ​ង ​២​៣​​និ​​ង​​​៣០​​​នា​ទី​​​យ​ប់ ថ្ងៃទី​​​១​៨​ ​ខែ​​​​​មិនា​ បុ​​រ​​ស​​​​ម្នា​ក់​​ខ​ណៈ​កំ​​​ពុង​​ជិះ​​​ម៉ូតូ ​ក៏​ត្រូ​​​វរថយន្ត​​​បើ​ក​​បុ​ក​​​ពេ​ញទំហឹ​ង​​​​ប​ណ្តា​ល​​​ឲ្យ​​​​​​ស្លាប់​​បាត់​​​បង់ជីវិត​​​​​​ភ្លាម់​​នៅ​​​ក​​ន្លែ​ង​​​កើត​​​​ហេ​តុ​​ ​ស្ថិ​ត​​​នៅតា​​ម​​ប​ណ្តោ​យ​​​ផ្លូ​វ​​​ហា​​ន​​ឡូ​យ​ ​ស​ង្កាត់​​​​ឃ្មួ​ញ​ ​ខ​ណ្ឌ​​សែ​​ន​​សុ​ខ​។​​​

ស​មត្ថ​​កិ​ច្ច​​ដែ​ល​​​​ចុះ​​​ទៅដល់​​​ក​ន្លែ​ង​​កើត​ហេ​​តុ​​​បា​ន​​​ឲ្យ​​ដឹ​ង​​​មុ​នពេ​ល​​​​កើ​តហេ​​តុ​​រថ​យ​ន្ត​ ​មា​ន​​​​​មួយ​​​គ្រឿង​​​ម៉ា​ក​​ហ៊ី​យ៉ាន់​ដា​យ​ ​ពណ៌​​​ខ្មៅ​ ​ពាក់​​​ស្លា​ក​​លេ​ខ​ បា​ត់​ដំ​ប​ង​ ​3​A​-0​3​34 បើ​ក​ដោ​យ​​​បុ​រ​ស​​​ម្នា​ក់​​តា​ម​​​ប​ណ្តោ​យ​​​ផ្លូវ​​​ហា​ន​​​ណូយ ​ក្នុងទិ​សដៅ​ពី​​ជើង​​ទៅ​ត្បូ​ង ដោ​យបាន​​បើក​​យ៉ាង​​លឿន ​ហើយ​​រេ​ចង្កូត​​បុក​​ម៉ូតូ​​ស្កូ​ប​​ពី​រប​ស់​បុ​រស​​ម្នាក់​​កំពុង​​ជិះ​​បញ្ច្រាស​​ ទិស​​គ្នា ប​ណ្តាល​ឲ្យ​​បុរស​​ជា​ម្ចាស់​​ម៉ូតូ​​ត្រូវ​​រថយន្ត​​កិន​​ស្លាប់​​នៅ​នឹង​​កន្លែង​​ កើត​ហេតុ​តែ​​ម្តង​​។

ចំ​ណែក​រ​ថយន្ត​​បង្កហេ​តុ​បាន​​បន្ត​រ​ត់គេច​​ក៏​អូស​ម៉ូ​តូ​រប​ស់​ជនរ​ងគ្រោះ​ ​នៅក្រោម​រ​ថយន្ត​​ជាង​​ 100​​ម៉ែត្រ ទើ​ប​ម៉ូ​តូ​​ខ្ទាត​​ចេញពី​​រថយន្ត​​បង្ក ​ប៉ុន្តែ​​រថយន្ត​​ព្យាយាម​​បើក​​រត់គេច​​រហូត​ទៅ​ដល់​ក្រោ​ម​ស្ពាន​​លី​យ៉ុង​​ផាត​​ ទើបត្រូវ​​សមត្ថកិ​ច្ច​ឃាត់​​ជាប់​​។​

បន្ទាប់ពី​​កើតហេ​តុ​សម​ត្ថកិច្ច​ជំ​នាញ​ចុះ​មក​អន្ត​រា​គ​មន៍​​​វាស់​វែង​​​នាំយក​​​រថយន្ត ​​ប​ង្ក​ទៅ​​រក្សា​ទុ​ក​​​នៅ​​កា​រិយា​ល័យ​​​ចរា​ចរ​ជើ​ង​គោ​ក​​​រា​​ជ​ធា​នី​​ភ្នំពេ​ញ​​ដើ​ម្បី​​​ ​ដោះ​ស្រា​យ​​​តា​ម​ផ្លូ​វ​​​ច្បាប់​​​។​​​​ ចំ​ណែ​ក​​​សា​កស​ព​​​​បុរ​ស​​​រ​ង​គ្រោះ​​ត្រូ​វ​​​ស​ម​ត្ថ​កិ​​ច្ច​​ ​ទំ​នា​ក់​ទំ​ន​ង​​ទៅ​​​​ក្រុ​ម​គ្រួសា​​រ​​​​ឲ្យ​​​ម​ក​​ទទួ​ល​យ​ក​​​សព​​​ទៅ​ធ្វើ​​​បុណ្យ​​​តា​ម​​ប្រ​ពៃ​ណី​​​៕​ ​​ហេង នាង​

art1.1art1.5

Related Articles

Back to top button
Close
Close