ពល​រដ្ឋ​កូរ៉េ​ខាង​ត្បូង​មិន​ព្រម​ជម្លៀស​ខ្លួន​ពី​កោះ​នៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាង​ជើង

ពលរដ្ឋ​រស់​នៅ​លើ​កោះ​របស់​កូរ៉េ​ខាង​ត្បូង​ មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ជិត​ព្រំដែន​ជា​មួយ​កូរ៉េ​ខាង​ជើង​ដែល​កំពុង​មាន​ភាព​តាន​តឹង​នោះ បាន​ទាត់​ចោល​នូវ​ការ​ព្រមាន​ពី​ក្រុង​ព្យុង​យ៉ាង​ដែល​បាន​ប្រាប់​​ឲ្យ​ពួក​ គេ​នាំ​គ្នា​​ចាក​ចេញ​ពី​កោះ​នោះ​មុន​ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាង​ជើង។

វ៉ិបសាយថ៍​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​បាន​ប្រាប់​ពល​រដ្ឋ​នៅ​ កម្រង​កោះ​៥​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ​ឲ្យ​ចាក​ចេញ ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន ដោយ​ចេញ​ការ​ព្រមាន​ថា នឹង​មាន​លទ្ធផល​សោក​នាដកម្ម​ជា​ច្រើន ប្រសិនបើ​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​ឈាន​ដល់​ដំណាក់​កាល​បាញ់​ប្រហារ​គ្នា​ ពេញ​ទំហឹង​នោះ។

​ប៉ុ​ន្ដែ​មន្រ្ដី​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ការ​គំរាម​ចុង​ក្រោយ​នេះ​មិន​បាន​បណ្ដាល​ឲ្យ​ពល​រដ្ឋ​ប្រមាណ​៥ពាន់​នាក់​នៅ​ កម្រង​កោះ​នោះ​មាន​ការ​ភិត​ភ័យ​ឡើយ។

មន្រ្ដី​កូរ៉េ​ក៏​បាន​ឲ្យ​ដឹង​ផង ​ដែរ​ថា គេ​មិន​ឃើញ​មាន​សញ្ញា​ស្លន់​ស្លោ ឬ​ការ​ជម្លៀស​ខ្លួន​របស់​ពល​រដ្ឋ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ទេ ប៉ុន្ដែ​អាជ្ញាធរ​បាន​តៀម​រៀប​ចំ​កន្លែង​​​ជ្រក​​កោន​ក្រោម​ដី​​និងស្បៀង​ រួច​ហើយ ហើយ​​ថែម​ទាំង​បាន​នាំ​គ្នា​ធ្វើ​ការ​ហាត់​ជម្លៀស​ខ្លួន​ជា​​រៀង​រាល់​ថ្ងៃ​ ផងដែរ​​​ ដើម្បី​ត្រៀម​ក្រែង​មាន​ព្រឹត្ដិ ការណ៍​វាយ​ប្រហារ​ណា​មួយ៕ (Radio Australia)

Related Articles

Back to top button
Close
Close