បច្ចុប្បន្នវិស័យកីឡានៅកម្ពុជាមានការរីកចំរើនគួរឲ្យកត់សំគាល់
Cambodia News
ភ្នំពេញ៖ នៅក្នុងពិធីបើកមហាសន្និ បាតសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាអណត្តិទី២ ឆ្នាំ២០១៣-២០១៧ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលទាំង ឡាយដែលសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានខិតខំប្រឹងប្រែងធ្វើបានសម្រេចរយៈពេល៤ឆ្នាំកន្លងមក ។
លោករដ្ឋមន្ត្រីបានលើកឡើងថា កីឡាទ្រីយ៉ាត្លុង និងឌូអាត្លុង គឺជាប្រភេទកីឡា មួយដែលប្រជាជនកម្ពុជា មិនសូវបានឃើញនិងស្គាល់ទេ ព្រោះជាប្រភេទកីឡាមានការ បញ្ចូលគ្នារវាងការរត់ប្រណាំង ហែលទឹក និងជិះកង់ ហើយនៅថ្ងៃខាងមុខយើងនឹងឈានទៅ ដល់កីឡាដេកាត្លុង ដែលមាន១០វិញ្ញាសារបញ្ជូលគ្នា មានដូចជារត់ប្រណាំង ហែលទឹក ជិះកង់ គប់ដុំដែក រត់ផ្លោះរបងដោលធ្នោល ។ល។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នវិស័យកីឡានៅកម្ពុជាមានការរីកចំរើនគួរឲ្យកត់ សំគាល់ ព្រោះថាបើយើងពិនិត្យមើលកាលពីមុនៗនៅពេលបញ្ជូនកីឡាករទៅប្រកួតនៅ ក្រៅ ប្រទេស គឺយើងមិនបានទទួលជោគជ័យនោះទេ ប៉ុន្តែបច្ចុប្បន្នគឺកម្ពុជាយើងទទួលបាន មេដាយ មាស ប្រាក់ និងសំរិទ្ធគួរជាទីមោទនភាព ។
ទាំងនេះដោយសារសេដ្ឋកិច្ចជាតិយើង មានលក្ខណៈល្អ និងមានការគាំទ្រពីរាជរដ្ឋាភិបាល និងផ្នែកដទៃជាច្រើនទៀត ធ្វើឲ្យកីឡាករ យើងមានសុខភាពមាំមួន និងមានការប្រកួតប្រជែងស្របតាមការវិវត្តន៍របស់ប្រទេសជាតិយើង ៕