ប្រមុខដឹកនាំថ្មីនៃព្រះវិហារសាសនាកាតូលិកនៅវ៉ាទីកង់ឈ្មោះ FRANCOIS
ប្រមុខដឹកនាំថ្មីនៃព្រះវិហារ សាសនាកាតូលិក មានឈ្មោះថា FRANCOIS អាយុ៧៦ឆ្នាំ និងមានសញ្ជាតិ អាហ្សង់ទីន កំពុងរៀបចំបា្ររព្ធពិធីបុណ្យ messe លើកទីមួយរបស់ព្រះអង្គក្នុងនាមជាសម្តេចប៉ាបកាតូលិក។ ពិធីបុណ្យនេះ ត្រូវធ្វើឡើង ក្នុងពេលរសៀលថ្ងៃព្រហស្បតិ៍១៤មីនានេះនៅក្នុងវិហារ តូច Sixtine នៅ ចំពោះមុខវត្តមាននៃក្រុមមន្ត្រីសង្ឃកាតូលិក១១៤ អង្គដែលបានបោះ ឆ្នោត ជ្រើសរើសកាលពីយប់មិញសម្តេចប៉ាបថ្មីនេះ។
ពិភពលោក ទាំងមូល– -បានស្គាល់មុខសម្តេចប៉ាបថ្មីហើយ បន្ទាប់ពីការបោះឆ្នោតរបស់មន្ត្រីសង្ឃកាឌីណូកាលពីយប់មិញ ដើម្បី ធ្វើការបន្តស្នង តំណែងពី Benôit 16 ដែលបានលាលែងចេញពីមុខតំណែង ជាប្រវត្តិសាស្ត្រកាល ពីថ្ងៃ២៨កុម្ភៈមុន។
គឺជាប៉ាបលើកទីមួយមកពីទ្វីបអាមេរិក សញ្ជាតិ Argentine ឈ្មោះ Jorge Mario Bergoglio ។ ការជ្រើសរើសកាឌីណូមកពីទ្វីបអាមេរិកនេះ-ក៏សរបញ្ជាក់ផងដែរអំពី ឆន្ទៈរបស់ព្រះវិហារកាតូលិក ក្នុងការបើកចំហរទូលាយថែមទៀត ដល់ពិភពលោក។ មន្ត្រីសង្ឃកាតូលិកនៅទីក្រុង Buenos Aires នេះ បានសម្រេចចិត្ត ជ្រើសយកឈ្មោះ François ដែលជាឈ្មោះសម្តេចប៉ាបលើកទីមួយ។
មានអាយុ ៧៦ឆ្នាំ សម្តេចប៉ាបថ្មីក៏ ជាសមាជិក jésuite លើកទីមួយ ដែលបានឡើងគ្រប់គ្រងជាប្រមុខដឹកនាំសាសនាកាតូលិកនៃព្រះវិហារ Saint –Pierre នៅវ៉ា ទីកង់ទីក្រុងរ៉ូម និងក្លាយជាសម្កេចប៉ាប ទី២៦៦ នៃប្រវត្តិសាស្ត្រ។ ការជាប់ ឆ្នោតរបស់ archevêque Argentine Jorge Bergoglio ជា ប្រមុខដឹកនាំ ព្រះវិហារ កាតូលិក ត្រូវបានទទួលការអបអរសាទរពីពិភពលោកទាំងមូល។ មុនគេគឺ លោកស្រី ប្រធានាធិបតី Argentine Cristina Kirchner ដែលបានថ្លែងសារ អបអរសាទរ ដោយជូនពរ សុំឲ្យភារកិច្ច របស់សម្តេចប៉ាបថ្មីប្រកបទៅដោយផលផ្លែបំផុត។
ចំណែកប្រធានាធិបតីអាមេរិក Barack Obama វិញ លោកបានផ្ញើសារជូនពរដ៏កក់ ក្តៅចំពោះសម្តេចប៉ាប លើកទីមួយដែលមកពីទ្វីបអាមេរិក និងក៏ជាជើងឯក ក្នុងការតស៊ូដើម្បីបុព្វហេតុនៃប្រជាជនក្រីក្រ។
នៅប្រទេសបារាំងវិញ លោកប្រធានាធិបតី François Hollande បានថ្លែងអះអាងថា« ប្រទេសបារាំង មានភក្តីជានិច្ចចំពោះ ប្រវត្តិសាស្ត្ររបស់ខ្លួននិងចំពោះគោលការណ៍សកលនានា ដូចជា សិទ្ធិសេរីភាព សមភាព និង ភាតរភាព ។ មិនតែប៉ុណ្ណោះ ប្រទេសបារាំង និងនៅតែបន្តការចរចាប្រកបដោយទំនុកទុក ចិត្តគ្នាជាមួយវិមានវ៉ាទីកង់ ដែរ”។ ចំណែក សហភាពអឺរ៉ុប វិញ ក៏មានចេតនា ចង់ឲ្យសម្តេចប៉ាបថ្មីអាចជួយលើកស្ទួយដល់ សន្តិភាព សាមគ្គីភាពនិងសេចក្តី ថ្លៃថ្នូររបស់មនុស្សជាតិ៕ដោយ នុយ ប៊ែរណាដែត (RFI)