ការបោកបន្លំប្រាក់រាប់លានដុល្លារពី Crown កាស៊ីណូដ៏ធំនៅទីក្រុងម៉ែលប៊ិន
កន្លែងលេង ល្បែងកម្សាន្ត Crown កាស៊ីណូមានជំនឿថា ខ្លួននឹងរកឃើញមកវិញនូវទឹកប្រាក់ភាគច្រើនដែលបានចាញ់ក្នុងការ ភ្នាល់ល្បែងដោយសារតែការបោកបន្លំនៅសាខាទីក្រុងម៉ែលប៊ិននោះ។
ប៉ូលិស នៅរដ្ឋវិចថូរៀ និងផ្នែកគ្រប់គ្រងការលេងល្បែងភ្នាល់នៅរដ្ឋនេះបានទទួលដំណឹងថា មានការបោកបន្លំក្នុងការលេងល្បែងភ្នាល់ដែលពាក់ព័ន្ធនឹងទឹក ប្រាក់ជាង ១០លានដុល្លារ។
Crown កាស៊ីណូបានបញ្ឈប់ការងារបុគ្គលិកម្នាក់ និងហាមមិនឲ្យភ្ញៀវមួយរូបចូលកាស៊ីណូខ្លួនទៀតផងក្រោយពីមាន ឧបទ្ទវហេតុនេះកើតឡើង។ ទោះបីជាយ៉ាងនេះក្ដីខាងក្រុមហ៊ុនកាស៊ីណូមិនបានបញ្ជាក់ឲ្យដឹងពី ចំនួនទឹកប្រាក់ពិតប្រាកដដែលបានចាញ់ ឬក៏ថាតើ ប្រព័ន្ធកាម៉េរ៉ាថតរូបមានបញ្ហាឬអត់នោះទេ។
ក្រុមហ៊ុន Baron Stringfellow ដែលជាក្រុមហ៊ុនអន្ដរជាតិផ្ដល់សេវាប្រឹក្សាយោបល់ស្ដីអំពី សន្តិសុខកាស៊ីណូបានឲ្យដឹងថា ការបោកបន្លំប្រភេទដូចនេះគឺមិនពិបាកក្នុងការប្រព្រឹត្តិនោះទេ៕ (Radio Australia)