ក្រុម​ចោរ​ប្លន់​ពីរ​នាក់​ចូល​ប្លន់​ និង​រំលោភ​ស្ត្រី​ម្នាក់​

Cambodia News

​ភ្នំពេ​ញ​​​៖​ ​ ​កាល​ពី​​​វេ​លា​​ម៉ោ​ង​​១​១​និ​ង​​០​​០​​​នាទី​​ព្រឹក ថ្ងៃទី​​១​៣ ​ខែ​​​មិនា​ ​ស្ត្រី​​​មួ​យ​​រូប​​​បា​ន​​និ​យា​យ​​​ប្រា​ប់​​ស​ម​ត្ថ​កិ​ច្ច​​ថា​ ​ក្រុ​ម​​​ចោរ​​ប្ល​ន់​​ពី​រ​​​នា​ក់​​​បាន​​​​​ចូ​ល​​​​ធ្វើ​​​​​ស​កម្ម​​​​ប្ល​ន់​​​ដល់​​​ក្នុង​​​លំ​នៅឋា​ន​​​រ​បស់​​ គា​ត់ ​ស្ថិ​តនៅ​​​ភូមិ​​ខ្លែ​ង​​​​រ​លើ​ង​ ​​សង្កា​ត់​​​ទឹក​ថ្លា​ ខ​ណ្ឌ​​សែ​ន​​សុ​ខ​​​ ​​​ហើ​យ​​ថែ​​ម​​​​ទាំង​​​​​ធ្វើ​​​សក​ម្ម​ភា​ព​​​រំ​​លោ​ភ​​សេ​​ព​​សន្ថ​វៈ និ​ង​​ថត​រូប​​​ភាព​​​វីដេអូ​​ឃ្លី​ប​ តា​ម​​​ទូ​រស័​ព្ទ​ ​រួម​​​ព្រ​មា​ន​ជ​ន​រង​​គ្រោះ​​​ថា​ ​បើ​​ហ៊ាន​​ប្តឹ​ង​​ស​ម​ត្ថ​កិ​ច្ច​​ពួ​ក​គេ​​​ ​និ​ង​​យ​ក​​​រូប​ភាព​​នៃ​​​ស​ក​ម្មភា​ព​​​វី​ដេអូ​​​ឃ្លី​​ប​​​ ទៅ​ប​ង្ហោះ​​​ក្នុ​ង ​f​a​c​e-​b​o​ok​ ​។​

ស្ត្រី​​​រ​ងគ្រោះ​​​ក្នុ​ង​​អំ​ពើ​​​ប្លន់​​​ខា​ង​​លើ​​​នេះ​ ​ឈ្មោះ ​ម​​-​​​ស​​-​​​ម អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។ ស្ត្រី​រូប​នេះ​បាន​រៀបរាប់​ថា ក្រុម​ចោរ​ប្លន់​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ចូល​មក​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ចាប់​ចងដៃ ចង​ជើង រួច​យក​កាំ​បិទ​ភ្ជង់​បំពង់ក ហើយ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​រាងកាយ​គាត់ រួចហើយ​ក្រុម​ចោរ​បាន​ប្រមូល​យក​គ្រឿង​អលង្ការ និង​ទូរស័ព្ទ​ដៃ​របស់​គាត់​រួច​នាំគ្នា​ជិះ​ម៉ូ តូ​រត់​គេច​ខ្លួន​បាត់​។

ស្ត្រី​ដដែល​បាន​បន្ត​ថា មុន​ក្រុម​ចោរ​ចាក​ចេញទៅ​ពួក​ចោរ​បាន​ព្រមាន​មិន​ឲ្យ​គាត់​ប្តឹង​សមត្ថកិច្ច ​ឡើយ ដោយ​ពួក​ចោរ​និយាយ​ថា បើ​ហ៊ាន​ប្ដឹង​សមត្ថកិច្ច គេ​នឹង​យក​រូបភាព​វីដេអូ​ឃ្លី​ប នៃ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​បង្ហោះ​លើ face-book ។ ​    ​ ​

គួរ​បញ្ជាក់​ថា មុន​ពេល​ក្រុម​ចោរប្លន់​បាន​ធ្វើ​សកម្មភាព​ឡើង ខណៈ​ពេល​ដែល​ស្ត្រី​រងគ្រោះ កំពុង​ស្ថិតនៅ​បន្ទប់​ក្នុង​ផ្ទះ​ជាមួយ​កូនស្រី​អាយុ​ជាង​១​ខួប ចំណែក​ប្តីរបស់ស្ត្រី​រងគ្រោះ​ខាង​លើ​នេះ ជា​ជនជាតិ​កូរ៉េ ហើយ​ពេល​កើតហេតុ​នោះ ចៃដន្យ​ប្តី​របស់​ជនរងគ្រោះ​ចេញទៅ​ធ្វើ​ការ​បាត់​ ទើប​​ក្រុម​ចោរ​ឃើញ​ឱកាស​ល្អ​ក៏​ធ្វើ​សកម្មភាព​ប្លន់​រំលោភ​តែ​ម្តង៕ ហេង នាង​

chanroth013-mac-52art13.1

Related Articles

Back to top button
Close
Close