ខេមរៈ សិរីមន្ត ច្រៀងបទគ្រោះថ្នាក់ចរាចរ
ភ្នំពេញ៖ ចម្រៀងមួយបទរៀបរាប់ពីគ្រោះថ្នាក់ចរាចរណ៍ដែលគេស្គាល់ថា ជាសំនៀងរបស់លោក ខេមរៈ សិរីមន្ត ត្រូវបានគេបង្ហោះនៅក្នុង Facebook។ នៅក្នុងបទចម្រៀបបានរៀបរាប់ពីការសោកស្តាយនៃការបាត់បង់ជីវិតក្នុងមួយពព្រិចភ្នែក ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ បទចម្រៀក៏បានទទូចឲ្យអ្នកបើកបរទាំងឡាយមានការប្រុងប្រយ័ត្ន ដើម្បីការពារជីវិតខ្លួន និងជីវិតអ្នកដទៃ។
គួររំលឹកថា ក្រុមសំដែងរបស់លោក ខេមរៈ សិរីមន្ត បានរងគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជាតិលេខ៦ឆ្ពោះទៅខេត្តព្រះសីហនុ កាលពីម៉ោង ប្រមាណជាង៩យប់ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ដោយសារការបុកគ្នាវវាង រថយន្តម៉ាក Tundra របស់លោក ខេមរៈ សិរីមន្ត និងរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនឯកជនមួយ។ មានមនុស្ស៤នាក់បានបាត់បង់ជីវិត ដែលក្នុងនោះម្នាក់ជាកូនតារាកំប្លែង នាយ កុយ និងម្នាក់ជាកូនអ្នកស្រី ណយ សំណាង ខណៈដែល ខេមរៈ សិរីមន្ត ត្រូវបានគេអះអាងថា បានទទួលរងរបួសស្រាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១១ មីនា នេះក៏បានសម្តែងការសោកស្តាយ ជាមួយលោក ខេមរៈ សិរីមន្ត និងចូលរួមរំលែកមរណទុក្ខដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ហើយអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការបង្ការមិនឲ្យមានគ្រោះថ្នាក់ដ៏រន្ធត់នេះ៕