​​នៅ​​ឆ្នាំ​​២០១២​​កម្ពុជា​​ចាប់​​ឧក្រិដ្ឋ​ជន​​គ្រឿង​​ញៀន​​បា​ន​​ជិត ​២ពាន់​​នាក់​

Cambodia News

ភ្នំ​ពេញ​៖ ថ្លែងនៅក្នុងសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ ​នាថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០១៣ លោក​ឧប​នាយ​ក​រដ្ឋ​មន្រ្តី កែ គឹមយ៉ាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានមាន​ប្រសាសន៍ថា​ នៅ​ឆ្នាំ២០១២ អាជ្ញាធរ ប្រយុទ្ធ​គ្រឿង​ញៀន​បាន​ចាប់ឧក្រិដ្ឋជន គ្រឿងញៀន បានចំនួន១.៧៨៨នាក់ ជាមួយការរឹបអូស បាន​ថ្នាំ​ញៀន ប្រមាណ៨១គីឡូក្រាម និងសារធាតុសម្រាប់ ផលិត​ថ្នាំញៀន ជាង៥១តោន។

Lay-163លោកឧត្តមសេនីយ៍ឯក យូ ស៊ុនឡុង អគ្គ លេខា​ធិ​ការ​អាជ្ញា​ធរ​គ្រឿងញៀនកម្ពុជា  ​បាន​ឲ្យ​ដឹង​ថា ថ្នាំញៀនទាំងនោះ ត្រូវ​បាន​គេ​ជូញ​ដូរ​នៅ​តាម​រង្គសាល បៀហ្គាឌិន ឌីស្កូថេក ហាង​ខា​រ៉ា​អូខេ​ ក្លឹបរាត្រី និងតំបន់សំណង់មិនរៀបរយ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោកឧត្តមសេនីយ៍ឯក យូ ស៊ុនឡុង​ ​ឧក្រិដ្ឋ​ជន​ទាំង​នោះមាន កម្ពុជា វៀត​ណាម ឡាវ ថៃ ចិន នីហ្សេរីយ៉ា អាមេរិកាំង បារាំង ន័រវេ ហ្វីលី​ពីន សេរាឡេអូន និង​ម៉ិក​ស៊ីក។ សម្រាប់​ពល​រដ្ឋ​កម្ពុជា មាន​ប្រមាណ៤.០៥៧នាក់ បានធ្លាក់ខ្លួនញៀនថ្នាំ ហើយ​​ក្នុង​ចំណោម​​នោះ មាន​២.៥៥​៣​នាក់​ បាន​ទទួល​ការ​ព្យាបាល៕

 

Related Articles

Back to top button
Close
Close