គ្រោះ​រាំងស្ងួត​ប្រវត្តិសាស្ត្រ​កំពុង​គំរាម​ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់

ប្រទេស​​​​​ឥណ្ឌាកំពុង​​ធ្លាក់​​ក្នុង​ ការ​គំរាម​កំហែង​នៃ​គ្រោះ​រាំង​ស្ងួត​ ជា​ប្រវត្តិ​សាស្ត្រ។ ប្រជាជន​​រាប់​លាន​នាក់​​ រស់​នៅ​ភាគ​ខាង​​លិច​​ប្រទេស ​​​កំពុង​តែ​ស្ថិត​នៅ​​ក្រោម​ការ​គំរាម​កំហែង​នៃ​គ្រោះ​រាំង​ស្ងួត​​ បន្ទាប់​ពី​​​​​​ពុំ​បាន​ទទួល​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ សំរាប់​​កិច្ច​ការ​ស្រែ​ចំការ​ ក្នុង​​រដូវ​ភ្លៀង​​​ពីរ​រដូវ​​​កន្លង​មក។ គួរ​រំលឹក​ថា ប្រជាជន​ឥណ្ឌា​​ភាគ​ច្រើន​រស់​នៅ​ដោ​យ​ពឹង​ផ្អែក​ លើ​របរ​កសិកម្ម។

នៅ​ប្រទេស​ឥណ្ឌា គ្រោះ​រាំង​ស្ងួត​កំពុង​តែ​គំរាម​កំហែង​​ប្រជាជន​​រាប់​លាន​នាក់ ដែលរស់​នៅ​ភាគ​ខាង​លិច​ប្រទេស បន្ទាប់​ពី​​​​​​ពុំ​​មាន​​​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​ សំរាប់​​កិច្ច​ការ​ស្រែ​ចំការ​ ក្នុង​​រដូវ​ភ្លៀង​​​ពីរ​រដូវ​​​កន្លង​មក។។ កម្រិត​ទឹក​ដែល​មាន​នៅ​ក្នុង​អាង​​នៅ​ពេល​នេះ​ មាន​​តិច​បំផុត។ ឡាន​កាំម្ញ៉ុងដឹកទឹក​​ ២០០០ គ្រឿង​ ​តែង​តែ​​បើកបរ​ទៅ​មកដើម្បី​ផ្តល់​ទឹក​​ដល់​ភូមិ​ប្រហែល​ជា​​​​មួយ​ម៉ឺន​ភូមិដែល​កំពុង​តែ​រង​​​គ្រោះ។

យោង​តាមលោក Christopher Moses ដែល​ជា​​អ្នក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​​មនុស្សធម៌​មួយ​កន្លែង​​​​ក្នុង​ តំបន់​រងគ្រោះ​រាំង​ស្ងួត ប្រជាជន​​​គ្មាន​អ្វី​បរិភោគ​​នោះ​ឡើយ ក្រៅ​តែ​ពី​​ម្ហូប​ដែល​នៅ​សេសសល់​ក្នុង​ផ្ទះ ហើយជំងឺនានា​​​ដែល​​បង្ក​ដោយ​​​បញ្ហា​​ទឹកនេះ​ បាន​កំពុង​តែ​កើន​ឡើង។
ប្រសិន​បើ​​គ្មាន​ទឹក​គ្រប់​គ្រាន់​នោះ​ទេ មន្ទីរ​ពេទ្យ​​មនុស្សធម៌​នេះ​នឹង​អាច​បិទ​ទ្វារ​។

យោង​តាម​រដ្ឋាភិបាល​ក្នុង​​រដ្ឋ​ Maharashtra ស្ថានភាព​អាសន្ន​បង្ក​ដោយ​គ្រោះ​រាំង​ស្ងួត​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​​កាលពីឆ្នាំ​ ១៩៧២ ទៅទៀត​​។ គួរ​រំលឹក​ថា គ្រោះ​រាំង​ស្ងួត​ឆ្នាំ​ ១៩៧២ ជា​គ្រោះ​រាំង​ស្ងួត​​​​ធ្ងន់ធ្ងរ​បំផុត​សំរាប់​ឥណ្ឌា​ ព្រោះ​ថា​កាល​ណោះ​​ ការ​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​កសិកម្ម​ ​បាន​បំផ្លាញ​ដំណាំ​ធញ្ញជាតិ​​អស់​ច្រើន​លើស​លុប ធ្វើ​​អោយ​តំលៃ​​​គ្រឿង​បរិភាគ​កើន​ខ្ពស់​ក្នុង​ស្រុក។ ​រដ្ឋាភិបាល​ឥណ្ឌា​ បាន​បង្កើន​ការ​​នាំ​ចូល​​ខ្ពស់ ដើម្បី​ស្រោច​ស្រង់​ស្ថាន ភាព​នេះ។

គួរ​រំលឹក​ថា​ ប្រជាជន​ឥណ្ឌា​​ភាគ​ច្រើន​រស់​នៅ​ដោ​យ​ពឹង​ផ្អែក​ លើ​របរ​កសិកម្ម។ ដី​ពីរភាគ​​​​​ដែល​​ប្រើ​​សំរាប់​ធ្វើ​ស្រែ​ចំការ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ទឹក​ភ្លៀង​។ ប៉ុន្តែ​​​ស្រែ​ចំការ​​ពុំ​​បានទទួល​ទឹក​សោះ​ឡើយ។​ កាល​ពី​ឆ្នាំ​មុន មេឃ​ពុំ​បាន​ផ្តល់​ភ្លៀង​គ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា​សំរាប់​​ប្រជាកសិករ​ឥណ្ឌា។

ទន្ទឹម​នឹង​គ្រោះ​​រាំង​ស្ងួត​នេះ អ្នក​វិភាគ​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​។ អ្នកការិយាធិបតេយ្យ​ត្រូវ​នានា តែង​តែ​ទទួល​ការ​ចោទ​ប្រកាន់​​ថា យក​​ថវិកា​​ជាតិ​ទៅ​បំរើ​អោយ​គំរោង​​ការ​ដែល​មិន​​ផ្តល់​​ជា​លទ្ធផល​អ្វី​ សោះ​ឡើយ ។ លើស​ពី​នេះ គ្រោះ​រាំង​ស្ងួត​​ បាន​បង្ហាញ​អោយ​ឃើញ​ពី​​​​​អប្រសិទ្ធភាព​ការងារ​ គ្រប់គ្រង​ក្នុង​ប្រទេស​ ក្នុង​ការ​រៀប​ចំ​​ប្រើប្រាស់​ទឹក​ភ្លៀង​ និងការ​​ស្តុក​ទឹក។ ដី​ស្រែ​​ជា​ច្រើន​ពុំ​មាន​​បញ្ចូល​ទឹក​គ្រប់​គ្រាន់ ដែល​ផ្ទុយ​ទៅវិញ​រដ្ឋាភិបាល​​បាន​​ចំណាយ​​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ​​​ សំរាប់​​កិច្ច​ការ​នេះ៕  ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close