អាកាសធាតុ​មិន​ល្អ​បាន​រារាំង​មិន​ឲ្យ​ជប៉ុន​បន្ត​ការ​ចាប់​ត្រី​បាឡែន​​នៅ​សមុទ្រ​ខាង​ត្បូង

ក្រុម​ បរិស្ថាន​ប្រឆាំង​​នឹង​ការចាប់​ត្រី​បាឡែន ហៅថា Sea Shepherd ​និយាយ​ថា អាកាស ធាតុ​មិនល្អ​បាន​រារាំង​មិន​ឲ្យ​ជប៉ុន​បន្តការចាប់​ត្រី​បាឡែន​​ នៅសមុទ្រ​ខាងត្បូង។

ក្រុម Sea Shepherd នេះ​បានតាម​រក​ក្រុម​នាវា​នេសាទ​របស់​ជប៉ុនតាំង​ពី​ភាគ​ខាងត្បូង​រហូតដល់​ តំបន់​អង់​តាកទិក ក៏​ប៉ុន្តែ​ក្រុម​​បរិស្ថាននេះ​និយាយ​ថា  នាវា​ទាំងនោះ​កំពុងតែ​ជួប​ប្រទះ​នឹង​អាកាសធាតុ​កំណាច។

ក្រុម Sea Shepherd និយាយ​ថា ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ គ្មាន​ការចាប់​ត្រី​បាឡែន​ឡើយ ហើយគេ​គិតទុកថា អាកាសធាតុ​មិនអំណោយ​ផល​បែបនេះ​នឹង​បន្ត​យ៉ាងតិច​ណាស់​ក៏​២ថ្ងៃទៀតដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close