លោក ហ៊ុន សែន អំពាវនាវឲ្យឈប់ប្រើពាក្យ តេជគុណម្ចាស់ និង បាទទាន
Cambodia News

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត មកពីសាលាភូមិន្ទរដ្ឋបាល ឯវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០៧ ខែមិនា ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនា វ ឲ្យឈប់ប្រើប្រាសពាក្យ តេជគុនម្ចាស់ និង បាទទាន សម្រាប់ហៅមន្ត្រី រដ្ឋាភិបាល។
លោក ហ៊ុន សែន បានបន្តថា ដើម្បីធ្វើជាមន្ត្រីល្អ មិនមែនទៅ ត្រួតត្រា ឬ ជាម្ចាស់របស់ប្រជាជនទេ គឺត្រូវតែបម្រើ និង ផ្ដល់សេវា ដល់ប្រជា ជន ហើយបើតាំងខ្លួនជាម្ចាស់ ប្រជាជន និង ត្រួតត្រាប្រជាជន នោះគឺជា កំហុសដ៏ធ្ងន់ធ្ងរ៕