ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ទទួល​អនិច្ចកម្ម​

ពលរដ្ឋ​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​រាប់​ពាន់​ នាក់​កំពុង​តែ​នាំ​ដើរ​តាម​ផ្លូវ ​នានា​ក្នុង​ក្រុង​ការ៉ាកាស​ ក្រោយ​ពី​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ថា លោក Hugo Chavez ប្រធានា ធិបតី​នៃ​ប្រទេស​នេះ​បាន​ទទួល​អនិច្ចកម្ម​ដោយ​រោគាពាធ​។

លោក Ban Ki Moon អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ​បាន​ចូល​រួម​រំលែក​មរណ​ទុក្ខ​របស់​ ក្រុម​គ្រួសារ​ប្រធានាធិបតី​ និង​ប្រជា​ពលរ​ដ្ឋ​វ៉េណេស៊ុយ​អេឡា។ ក្រៅ​ពីនេះ លោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជា​ជាតិ​ក៏​បាន​លើក​ឡើង​អំពី​កេរ​តំណែល​ សំខាន់​ៗ​របស់​លោក Hugo Chavez ផង​ដែរ។

មេដឹកនាំ​របប​សង្គម​និយម​រូប​ នេះ ជា​ញឹក​ញយ​តែង​តែ​បាន​ប៉ះ​ទង្គិច​ជា​មួយ​សហរដ្ឋ​អាម៉េរិក​។ យ៉ាង​ណា​ក៏​ដោយ លោក​ Barack Obama ប្រធានាធិបតី​អាម៉េរិក​បាន​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​អំពី​ការ​គាំ​ទ្រ​របស់ ​អាម៉េរិក​ចំពោះ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ រួម​ទាំង​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ស្ថាបនា​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ ប្រទេស។

លោក​ Barack Obama សង្ឃឹម​ថា អាម៉េរិក​អាច​ចាប់​ផ្ដើម​ទំនាក់​ទំនង​ថ្មី​មួយ​ជា​មួយ​នឹង​ប្រទេស​នេះ ក្រោយ​ពី​មរណភាព​របស់​លោក Hugo Chavez នេះ​ទៅ៕ (Radio Australia)

Related Articles

Back to top button
Close
Close