ក្រុមអ្នកគាំទ្ររាប់រយនាក់ សុំតុលាការផ្ដល់យុត្តិធម៌ឲ្យលោក ម៉ម សូណង់ដូ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៣នេះ ក្នុងថ្ងៃទីពីរ នៃ សវនាការលើសំណុំរឿង លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ និង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានលើកឡើងថា ត្រូវតែធ្វើការដោះលែងលោក ម៉ម សូណង់ដូ ។
លោក ម៉ម សូណង់ដូ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ និង ពិន័យជាប្រាក់១០លានរៀល កាលពីដើមខែ តុលា ឆ្នាំទៅ ពីបទអបគមន៏ ពាក់ព័ន្ធសំណុំរឿងដីធ្លី នៅក្នុងភូមិ ប្រមា ឃុំ កំពង់ដំរី ស្រុក ឆ្លូង ខេត្ត ក្រចេះ ។
យ៉ាងណាក៏ដោយ ដោយលោក ម៉ម សូណងដូ ជានាយកស្ថានីយ៏ វិទ្យុសំបុកឃ្មុំ សហរដ្ឋអាមេរិកបានចាត់ទុកករណីនេះថា ជាការគំរាមកំហែង សេរីភាពបញ្ចេញមតិ ហើយ បានទាមទារឲ្យរដ្ឋាភិបាល កម្ពុជាដោះលែងលោក ម៉ម សូណង់ដូ ៕