ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ចាំ​មើសាវ​នាការ​លោក​ ម៉ម ​សុណង់ដូ​

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី៥ ខែមីនា ​នេះ នៅ​សាលា​ឧ​ទ្ទ​រណ៍មាន​ក្រុម​អ្នកគាំទ្រ​ជាច្រើន​នាក់​បាន​លើក​បដា និង​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។

សហគមន៍​សិទ្ធិមនុស្ស​ក្នុង និង​ក្រៅប្រទេស​មួយចំនួន រួមទាំង​ក្រុម​អ្នកគាំទ្រគាត់​បា​នប​ដិ​សេដការ​ចោទប្រកាន់ ហើយ​ចាត់ទុកថា​លោក ម៉ម សូណង់ដូ ជា​រឿង​នយោបាយ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​​ដោះលែង។

កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បានចេញ​សេចក្តីថ្លែងការណ៍ អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម សូណង់ដូ។ ចំណែកឯ​មន្ត្រី​រដ្ឋាភិបាល ​បានឲ្យ​ដឹង​ថា សំណុំរឿង​នេះ ​គឺ​នៅក្នុង​ចំណាត់ការ​របស់​តុលាការ សម្រាប់​រាជ​រដ្ឋាភិបាល​មិនបាន​ជ្រៀតជ្រែក​លើ​រឿងក្តី​បទល្មើស ប្រឆាំងនឹង​ច្បាប់​នោះឡើយ ទុកឲ្យ​ស្ថាប័ន​តុលាការ​ជា​អ្នក​ស​ម្រ​ច៕

225532_10151544373739903_885949626_n

Related Articles

Back to top button
Close
Close