ហ្វ៊ីលីពីន​ស្វែង​រក​ដំណោះ​ស្រាយ​ជាមួយ​ម៉ាឡេស៊ី​ក្នុង​ជម្លោះ​ពលរដ្ឋ​នៅ​រដ្ឋ​សាបាស់

សេចក្ដី​រាយ​ការណ៍​មួយ​ឲ្យ​ដឹង​ថា រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ហ្វ៊ីលីពីន ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​នេះ ដើម្បី​ជួប​ជាមួយ​សមាសភាគី​របស់​លោក បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​ទ័ព​របស់​ម៉ាឡេស៊ី​ជាមួយ​ ពលរដ្ឋ​ដែល​ដើរ​តាម​មេដឹក​នាំ​ឥស្លាម​ជនជាតិ​ហ្វ៊ីលីពីន​នៅ​ក្នុង​រដ្ឋ សាបាស់ ដែល​ជា​កោះ​មួយ។

មានមនុស្ស​៣១​នាក់​ស្លាប់​នៅ​ក្នុង​ជម្លោះ​ដណ្ដើម​តំបន់​កាន់​កាប់។

រដ្ឋ ​មន្រ្តី​ការ​បរទេស​ហ្វ៊ីលីពីន លោក Albert del Rosario និ​យាយថា​ក្រុង​ម៉ានិល ស្នើសុំ​ឲ្យ​ក្រុង​គូឡាឡាំពួ ឲ្យ​មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ក្រុម​ពលរដ្ឋ​ទាំង​នោះ។

ជនជាតិ ​ហ្វ៊ីលីពីន​ប្រដាប់​ដោយ​អាវុធ​ជិត​៣០០​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ សាបាស់ ដើម្បី​ទាម​ទារ​ការ​ទទួល​ស្គាល់​សិទ្ធិ​កាន់​កាប់​តំបន់​នោះ។

លោក Albert del Rosario គ្រោង​នឹង​ស្នើ​សុំ​ការ​អនុញ្ញាតពី​ប្រទេស​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ឲ្យ​នាវា ​ហ្វ៊ីលីពីន​ចូល​ទៅ​​ការ​សង្គ្រោះ​ផ្នែក​ពេទ្យ​និង​កិច្ចការ​កុងស៊ុល​ពលរដ្ឋ ​នៅ​តំបន់​នោះ​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វិវាទ។

ប្រធានាធិបតី​នៃ​ ប្រទេស​ហ្វ៊ីលីពីន​សម្ដែង​នូវ​ក្ដី​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពលរបស់​ ខ្លួន​ចំនួន​៨សែន​នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​សារ​តែ​ជម្លោះ​នៅ​កោះ​សាបាស់៕ (Radio Australia)

Related Articles

Back to top button
Close
Close