លោកស្រី​ Gina Rinehart ក្លាយ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​គេ​នៅ​អូស្រ្តាលី

លោក​ស្រី Gina Rinehart បាន​ទទួល​ចំណាត់​ថ្នាក់​ដែល​ចាត់​ទុក​ថា​ជា​មហាសេដ្ឋី​​មាន​ទ្រព្យ​ច្រើន​បំផុត​នៅ​ប្រទេស​អូស្រ្តាលី។

ទស្សនាវដ្ដី​ Forbes ​ធ្វើ​ការ​ដាក់​ដំណាត់​ថ្នាក់​​មហាសេដ្ឋី​នៅ​លើ​ពិភព​លោក តាម​តម្លៃ​ទ្រព្យ​សម្បត្តិ។​

លោកស្រី Gina Rinehart បាន​ទទួល​លេខ​រៀង​ទី​៣៨​ក្នុង​ចំណោម​មហាសេដ្ឋ កិច្ច​ពិភពលោក ដោយ​ទ្រព្យ​សម្បត្តិ​របស់​ លោកស្រី​មាន​តម្លៃ​ទូទាត់​រួច​គឺ ១៧​ពាន់​លាន​ដុល្លារ។

ចំណែក​ឯ​មហាសេដ្ឋី​លេខ​រៀង​ទី១ គឺលោក Carlos Slim នៅ​ប្រទេស​ម៉ិក​សិក​ ដែល​ទស្សនាវដ្ដី​ Forbes ​និយាយថា​ លោក​មាន​ទ្រព្យ​សម្បត្តិ​ចំនួន​៧៣​ពាន់​លាន​ដុល្លារ។

សេចក្ដីរាយការណ៍ ​ផង​ដែរ​ថា​ លោក​ស្រី​ Gina Rinehart ក្នុង​វ័យ​ជិត​៦០​ឆ្នាំ​នោះ ​​​កាល​ពី​ឆ្នាំ​២០១០​បាន​ធ្វើ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ក្នុង​ គម្រោង​មួយ​ដែល​ជា​កម្មវិធី​សង្គ្រោះ​កុមារ​ពី​ការ​ជួញ​ដូរ ដោយ​លោកស្រី​បាន​ឧបត្ថម្ភថវិកា៕ (Radio Australia)

Related Articles

Back to top button
Close
Close