មន្រ្តីការទូតអង្គការសហប្រជាជាតិត្រូវការវិន័យគ្រប់គ្រងឥទ្ធិពលគ្រឿងស្រវឹង
អង្គការហសប្រជាជាតិ បានអំពាវនាវ ដល់បណ្ដាមន្រ្តីការទូតរបស់ខ្លួនឲ្យកាត់បន្ថយឥរិយាបថក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅក្នុងឱកាសជួបជុំគ្នាធ្វើការចរចា ថវិកាប្រចាំឆ្នាំនៅឯក្រុង ញូវយ៉ក។
ការចរចាស្ដី អំពីការចំណាយថវិការបស់អង្គការសហប្រជាជាតិ បានកាន់តែមានភាពតានតឹងក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ដោយសារតែបណ្ដាប្រទេសលោកខាងលិចសុំឲ្យមានការកាត់បន្ថយការចំណាយ។
ក្រុម មន្រ្តីរបស់សហរដ្ឋអាម៉េរិក និយាយថា ការចរចានានា ជារឿយៗបានប្រព្រឹត្តទៅហួសរំលងអាធ្រាត្រ ហើយមន្រ្តីមួយចំនួនបានស្រវឹងនិងបង្កការរំខាន។
គណៈប្រតិភូ របស់អាម៉េរិក បានអំពាវសុំឲ្យមានវិន័យបន្ថែមដើម្បីធានាថាការចរចានឹងអាចបញ្ចប់ បាននៅមុនពេលឈប់សម្រាកក្នុងរដូវបុណ្យ Easter ខាងមុខនេះ៕ (Radio Australia)