របៀបវេរៈចំនួនពីរ នឹងត្រូវបានលើយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នាព្រឹកថ្ងៃ សុក្រទី ១ មីនា ឆ្នាំ ២០១៣នេះ យ៉ាងហោចណាស់មានរបៀបវេរៈចំនួនពីរ ត្រូវបានគណៈរដ្ឋមន្ត្រី លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។
របៀបវេរៈទាំងនោះរួមមាន ៖ ១- សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍបៃតង ឆ្នាំ ២០១៣-២០៣០ ។
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការរៀបចំ និង ការប្រព្រឹត្តទៅ របស់អគ្គលេខាធិការដ្ឋាន នៃ គណ:កម្មាធិការរៀបចំដែនដី និង នគរូបនីយកម្ម ថ្នាក់ជាតិ រួមទាំងការពិភាក្សា លើបញ្ហាផ្សេងៗ ៕