ក្រសួង​មហា​ផ្ទៃ ​ស្នើ​ឲ្យ​ចាប់​ខ្លួន​ ឧញ៉ា​ដែល​ធ្វើ​ទារុណ​កម្ម​លើ​កូន​ចិញ្ចឹម​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃទី០១ មីនា ២០១៣នេះ ​ក្រសូង​មហា​ផ្ទែ​ ​បាន​​​ស្នើ​​ទៅ​​តុលាការ​រួច​​ហើយ ​ឲ្យ​​ចេញ​​ដី​កា​ចាប់​​ខ្លួន​​ឧញ៉ា ពីរ​នាក់​​ប្ដី​ប្រពន្ធ ដែល​​បា​ន​ធ្វើ​ទារុណកម្ម​ វាយ​​ដំ​​ទៅ​លើ​​កូន​​ចិញ្ចឹម​​របស់​ខ្លួន​​ បន្ទាប់​ពី​ជន​​រង​គ្រោះ ​បាន​​ដាក់​ពាក្យ​​ប្ដឹង​។​

ស្លាកស្នាម វាយដំ ដែល​បន្សល់ទុក លើ​រាង​កាយ​ក្មេង​ស្រី ។
ស្លាកស្នាម វាយដំ ដែល​បន្សល់ទុក លើ​រាង​កាយ​ក្មេង​ស្រី ។

ឧញ៉ា​​ដែល​សង្ស័យ​​ថា ជា​អ្នក​​បង្ក​អំពើ​ព្រៃផ្សៃ​ទៅ​លើ​​កូន​​ចិញ្ចឹម​​ស្រី របស់​​ខ្លួន​​ទាំង​ពីរ​នាក់​​នោះ​​មាន​ឈ្មោះ វ៉េង ឡីតិចឡាយ និង  ប្រពន្ធ​ឈ្មោះ លី ពៅ ​មាន​​ភូមិគ្រិៈ​​លេខ ​៣៣ ផ្លូវ ​៥២៨ ស​ង្កាត់​​​បឹង​កក់ ​II ខណ្ឌ ​ទួល​គោក រាជ​ធានី ​ភ្នំពេញ​។

អ្នក​​នាំពាក្យ​ក្រសូង​មហាផ្ទៃ​​ លោក ​ខៀវ សុភ័គ បាន​​ថ្លែង​​​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​​ថា បន្ទាប់​​ពី​​​ជនរង​គ្រោះ​​បាន​​ប្តឹង​​ទៅ​​សមត្ថកិច្ច​​ថា ឧក​ញ៉ា​​ពីរ ​នាក់​​ប្តី​​ប្រពន្ធ​​បាន​​ធ្វើ​​ទារុណ​កម្ម​​លើ​ពួក​គេ​​នោះ ​ជន​ល្មើស​​បាន​​រត់​គេច​ខ្លួន​​បាត់​​  តែ​​ក្រសួង​​មហាផ្ទៃ​​បាន​​ស្នើ​​ទៅ​​ស្ថាប័ន​​តុលា​ការ ​ឲ្យ​ចេញ​​ដី​កា​ ចាប់​ខ្លួ​ន​ឧកញ៉ា​ ពីរ​​នាក់​ ប្តី​​ប្រពន្ធ ទាំង​ពីរ​​នោះ​រួច​​ហើយ ៕​

Related Articles

Back to top button
Close
Close