ស្រ្តី​កម្ពុជា​កាន់​តែ​ច្រើន​ដែល​មាន​តួនាទី​ក្នុង​សង្គ​ម​

ភ្នំ​ពេញ៖ នៅ​ថ្ងៃទី​០១ មីនា ២០១៣​នេះ ​ក្រុម​មន្រ្តី ​និង​និស្សិត​កម្ពុជា ​ជាង​២០០​នាក់​បាន​ជួប​ជុំ​គ្នា​ ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ការ​​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា ​ដើម្បី​អបអរ​សារទ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ​៨​មីនា។

​អនុរដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី លោកស្រី​ ហោ ម៉ាលីន ​បាន​ថ្លែង​ថា​ ក្នុង​សង្គមកម្ពុជា​ ការ​គោរព​សិទ្ធិ​ឱ្យ​តម្លៃ​សិទ្ធិនារី​កាន់​តែ​មាន​ច្រើន​​ឡើង​​ ដែល​មុន​នេះ​ស្រ្តី​ត្រូវ​បាន​គេ​រើសអើង​ ដោយ​ប្រដូច​ទៅ​នឹង​ភាសិត​មួយ​ថា​ “បង្វិល​ចង្រ្កាន​មិន​ជុំ​ជា​ដើម”។​

លោកស្រី ​បន្ត​ថា​ ការ​ចូលរួម​គោរព​សិទ្ធិ​ស្រ្តី​បែប​នេះ​ ក៏​ដោយសារ​តែ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​តម្លៃ​ស្រ្តី ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​អភិវឌ្ឍសង្គម​ ដូច​អ្វី​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ ស្រ្តី​ជា​ឆ្អឹង​ខ្នង​សង្គម។

លោកស្រី​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​មាន​អាទិ៍​ថា​ កម្ពុជា​មាន​ឧបនាយក​រដ្ឋមន្រ្តី​ជា​ស្រ្តី​, ថ្នាក់​ដឹកនាំ​រដ្ឋសភា​ក៏​មាន​ស្រ្តី ​និង​តាម​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​ដទៃ​ក៏​យ៉ាង​ដូច្នោះ​ដែរ។​ មិន​តែ​ប៉ុណ្ណោះ ​លោកស្រី​ក៏​បាន​លើក​ឡើង​ថា ​សមត្ថភាព​របស់​ស្រ្តី​មាន​ដូច​បុរស​ដែរ៕

ក្បួនហែរអបអរទិវាសិទ្ធិនារី ( រូបភាពឯកសារ) ។
ក្បួនហែរអបអរទិវាសិទ្ធិនារី ( រូបភាពឯកសារ) ។

Related Articles

Back to top button
Close
Close